កម្ពុជា នឹង​បាញ់​បង្ហោះ​ផ្កាយរណប ដើម្បី​គ្រប់គ្រង​សន្តិសុខ​ជាតិ និង​តាម​បណ្តោយ​ព្រំដែន

  • 2019-02-10 02:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប៉ុន្មានឆ្នាំ​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​មាន​គម្រោង​បាញ់​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​សម្រួល ដល់ការ​គ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់ និងការ​គ្រប់គ្រង​នូវ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​។ នេះបើតាម​ការបញ្ជាក់​របស់​លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលត្រូវបាន​ចុះផ្សាយ​ដោយ​ AKP។

លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ (រូបថត៖ ហ្វេសប៊ុក)
លោក​លើកឡើងថា នៅពេល​ដែល​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់ខ្លួន​នោះ វានឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការ​គ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។

«បច្ចុប្បន្ន​នេះ បើសិន​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយ​រណប​បរទេស ដូច្នេះ​រាល់​ការ​សម្ងាត់​ខ្លះ​ៗ​របស់​យើង ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយ​រណប​របស់​គេ​ណាស់ ហើយ​ការ​ជួល​នោះ​ ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត»។ នេះជា​ការ​ពន្យល់​របស់​មន្រ្តី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ។

គម្រោងនេះគឺជាការ​លើក​ឡើង​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ក្រោម​ការ​សម្របសម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលគ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្នុង​ ឆ្នាំ​២០២១ ខាង​មុខ​នេះ។

គ្រាប់រ៉ុកកែតចិន ដែលនាំយកផ្កាយរណបទៅកាន់ទីអវកាសនាពេលកន្លងមក

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ជាក់​ថា ទំហំ​វិនិយោគ​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់ខ្លួន​របស់​ម្ពុ​ជា​នេះ​ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ ដែលជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប និង​ រាជរដ្ឋាភិបាល​កម្ពុជា៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;