អូស្ត្រាលី ទិញនាវាមុជទឹកពីបារាំង តម្លៃ៥០ពាន់លានដុល្លារ
- 2019-02-11 07:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលី ទិញនាវាមុជទឹកពីបារាំង តម្លៃ៥០ពាន់លានដុល្លារ
ចន្លោះមិនឃើញ
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះកុងត្រា ដែលមានទឹកប្រាក់ ៥០ពាន់លានដុល្លារអាមេរិក ជាមួយរដ្ឋាភិបាលបារាំង ដើម្បីទិញនាវាមុជទឹកចំនួន ១២គ្រឿង។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយការចូលរួមពីលោកនាយករដ្ឋមន្ត្រី Scott Morrison នៅក្រុង Canberra ប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Naval Group របស់បារាំង កំពុងសាងសង់នាវាមុជទឹកចម្បាំង ហើយ នាវាទីមួយរបស់ខ្លួន ត្រូវបានរំពឹងថា នឹងរួចរាល់នៅដើមទសវត្សរ៍ ២០៣០។
អ្នកវិភាគអូស្ត្រាលី បានលើកឡើងថា នាវាមុជទឹកដែលអូស្ត្រាលីទិញពេលនេះ នឹងរួមចំណែកក្នុងការការពារដែនទឹករបស់ខ្លួន ស្របពេលដែលចិន កំពុងបង្កើនសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕