Tiger Street Football Festival 2019 កក្រើកក្រុងសៀមរាប ទាំងពេលថ្ងៃ និងពេលរាត្រី
- 2019-02-12 03:12:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Street Football Festival 2019 កក្រើកក្រុងសៀមរាប ទាំងពេលថ្ងៃ និងពេលរាត្រី
ចន្លោះមិនឃើញ
Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តសៀមរាប បានបញ្ចប់ទៅយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យកក្រើកក្រុងសៀមរាប ទាំងការប្រកួតបាល់ទាត់នាពេលថ្ងៃ និងការប្រគុំតន្រ្ដី នាពេលយប់។
បើនិយាយពីការប្រកួតវិញ ក្រុម Siem Reap FC (A) បានក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តសៀមរាប ក្រោយយកឈ្នះក្រុម Siem Reap FC ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុម FRATELLO FC បានជាប់លេខ ៣ និងក្រុម WAT SVAY UNITED ឈរលេខ ៤។ ក្រុម ក្រុមទាំង ៤ នេះ និងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញជាមួយក្រុម ៨ ផ្សេងទៀត ដែលរួមមាន ក្រុមគីរីដងរែក ក្រុមយុវជនសៀមរាប FC ក្រុម THE BROTHER FC ក្រុមបាល់ទាត់ដំរី A ក្រុម Brother FC(A) ក្រុមយវុជនគីរីដងរែក FC(B) ក្រុម FREEDOM FC និងក្រុម Fleep Step B។
ងាកទៅការប្រគុំតន្រ្ដីវិញ ក៏កក្រើកមិនចាញ់ការប្រកួតនោះដែរ។ តារាចម្រៀងល្បីៗជាច្រើន បានច្រៀងនៅចំពោះមុខអ្នកគាំទ្រដ៏ណែនណាន់តាន់តាប់នៅទីលានអង្គរឃ្យុងយូ។ តារាល្បីៗទាំងនោះ រួមមាន លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា លោក ដួង វិរៈសិទ្ធ កញ្ញា សួស វិសា កញ្ញា រ៉េត ហ្សូសាណា អ្នកនាង ពេជ្រ សោភា លោក នីកូ លោក នី រតនា លោក Step រួមនិង DJ Maili ផងដែរ។
ចង់ដឹងថាកក្រើកយ៉ាងណានោះ សូមទស្សនាទិដ្ឋភាពនៃការប្រគុំតន្រ្ដីប្រចាំ Tiger Street Football Festival 2019 មណ្ឌលសៀមរាប ដូចខាងក្រោម៖
មណ្ឌលបន្ទាប់ពីខេត្តសៀមរាប រួមមាន៖
មណ្ឌលខេត្តកំពង់ចាម៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦-១៧ ខែកុម្ភៈ។
មណ្ឌលខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌលរាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕