រដ្ឋមន្រ្តី​សាធារណការ ណែនាំ​ពី​ល្បឿន​យានយន្ត​ដែលត្រូវ​បើកបរ​ក្នុង និង​ក្រៅ​ទីប្រជុំជន

  • 2019-02-12 08:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​បទបញ្ជា​ផ្ទៃក្នុង​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចំនួន​៨ចំណុច។ ក្នុងនោះ គឺមាន​១​ចំណុច​ដែល​លោក​បាន​​ណែនាំ​ឱ្យ​អ្នក​បើកបរ​គោរព​តាម​ល្បឿន​ដែល​បាន​កំណត់​ទៅតាម​ប្រភេទ​យានយន្ត​របស់​ខ្លួន ដូចខាង​ក្រោម៖

-៣០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង សម្រាប់​ម៉ូតូ និង ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ត​នៅក្នុង​ទីប្រជុំជន

-៨០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង សម្រាប់​រថយន្ត​ធុនស្រាល​នៅ​ក្រៅ​ទីប្រជុំជន

-ត្រូវ​បន្ថយ​ល្បឿន​នៅ​កន្លែង​ផ្លូវ​ប្រសព្វ ផ្លូវកោង ផ្លូវ​តូច​ចង្អៀត ផ្លូវ​គ្រលុក និង​ទៅតាម​តំបន់​ដូចជា សាលារៀន ផ្សារ និង​រោងចក្រ​នៅជាប់​តាមដងផ្លូវ​ជាដើម។

ការ​ចេញ​បទ​បញ្ជា​នេះ គឺ​សម្រាប់​ឱ្យ​មន្រ្តី​រាជការ និយោជិត​ទាំងអស់​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សាធារណការ អនុវត្ត ដើម្បី​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាព​ជា​គំរូ​ដល់​ក្រសួង​ ស្ថាប័ន​នានា និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​នូវ​ឥរិយាបថ​ប្រកប​ដោយ​សុវត្ថិភាព៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;