នាយករដ្ឋមន្ត្រី​វៀតណាម នឹង​យក​ឱកាស​​រៀបចំ​​កិច្ចប្រជុំ ត្រាំ-គីម ដើម្បី​ទាក់ទាញ​វិនិយោគ

  • 2019-02-13 02:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា ការ​ជ្រើសរើស​ប្រទេស​វៀតណាម ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​
កាលពី​សប្ដាហ៍​មុន លោក​ ដូណាល់ ត្រាំ ​បាន​ប្រកាស​ថា ជំនួប​រវាង​លោក​និង​លោក គីម នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី២៧ ដល់ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ នេះ​ជា​ជំនួប​កំពូល​លើក​ទី​២ រវាង​ប្រមុខ​ដឹកនាំ​ទាំងពីរ បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១ បាន​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨​។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នេះ​នឹង​បង្ហាញ​ពី​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ ជាពិសេស​សន្តិសុខ និង​សុវត្ថិភាព នៅ​វៀតណាម។ លោក​បន្ត​ថា ក្រុង​ហាណូយ​នឹង​បង្ហាញ​ពី​តួនាទី​របស់​ខ្លួន ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​ពី​ប្រទេស​អាស៊ាន​មួយ​នេះ​។

ជំនួបលើកទី១ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី

សូម​បញ្ជាក់​ថា រដ្ឋមន្ត្រីការបរទេស​វៀតណាម Pham Binh Minh បាន​និង​កំពុង​​ធ្វើទស្សនកិច្ច​នៅ កូរ៉េខាងជើង ចាប់ពី​ថ្ងៃទី១២ ដល់ ១៤ ខែ​កុម្ភៈ ​ដើម្បី​ត្រៀម​រៀបចំ​ជំនួប​កំពូល​ខាងលើ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;