មេ Apple ទទួល​បាន​តំណែង​សំខាន់​មួយ ​ក្នុង​រដ្ឋបាល​លោក ដូណាល់ ​ត្រាំ

  • 2019-02-14 06:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ប្រកាស​តែងតាំង​សមាជិក​ក្រុម​ប្រឹក្សា​គោល​នយោបាយ​កម្លាំង​ពលកម្ម​អាមេរិក​ថ្មី ចំនួន ២៥​រូប ដែល​ក្នុង​នោះ មាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​យក្ស Apple គឺ​លោក Tim Cook ផង​ដែរ​។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple
រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​បង្កើត​ក្រុម​ប្រឹក្សា​គោលនយោបាយ​កម្លាំង​ពលកម្ម​នេះ​ឡើង ដើម្បី​ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​ ខណៈ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ដូចជា បច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម និង​បញ្ញា​សិប្បនិម្មិត កំពុង​មាន​ល្បឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស នៅ​សហរដ្ឋអាមេរិក។ ក្រុម​ប្រឹក្សា​នេះ មាន​សហ​ប្រធាន​ ចំនួន ២រូប គឺ​លោក Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក និង​លោកស្រី Ivanka Trump ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធានាធិបតី។

សមាជិក​ទាំង​ ២៥រូប ដែល​ត្រូវ​បាន​តែងតាំង ក៏​មាន​ប្រធាន​ក្រុមហ៊ុន Lockheed Martin គឺ​លោក Marillyn Hewson, ប្រធាន​ក្រុមហ៊ុន Walmart លោក Doug McMillon, ប្រធាន​ក្រុមហ៊ុន IBM លោក Ginni Rometty ព្រម​ទាំង​សមាជិក​ដែល​ជា​អភិបាល​រដ្ឋ​មួយ​ចំនួន និង​បុគ្គល​ធំៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ការ​បង្កើត​ប្រឹក្សា​គោល​នយោបាយ​កម្លាំង​ពលកម្ម​អាមេរិក​នេះ គឺ​បន្ទាប់​ពី​លោក ដូណាល់ ត្រាំ បាន​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ទទួល​បន្ទុក​កម្លាំង​ពលកម្ម​អាមេរិក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ​ ដើម្បី​ផ្ដល់​ការ​បណ្ដុះបណ្ដាល​យុវជន និង​មនុស្ស​ពេញវ័យ នូវ​ជំនាញ​ ការអប់រំ ដើម្បី​សម្រួច​គោលដៅ​របស់​ពួកគេ សម្រាប់​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;