ភ្លើងកូត និង​ភ្លើងហ្វា អាចឱ្យ​អ្នក​មើលឃើញ​ក្នុង​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ?

  • 2019-02-14 08:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ភ្លើងកូត អាចឱ្យអ្នក​មើលឃើញ​ក្នុងចម្ងាយ ៣៥ ទៅ ៧៥ម៉ែត្រ ហើយ​ភ្លើងហ្វា អាច​ឱ្យអ្នកមើលឃើញ​ក្នុងចម្ងាយ ១០០ ទៅ ១៦០ម៉ែត្រ។ ដូច្នេះ​អ្នកបើកបរ​ត្រូវ​តម្រូវ​ល្បឿន​បើកបរ​រថយន្ត ដើម្បី​រក្សា​ចម្ងាយ​ឈប់ទៅតាម​ចម្ងាយ​ដែល​មើលឃើញ។

សូម​ជម្រាប​ថា ភ្លើងកូត ឬភ្លើងហ្វា ជាប្រភព​ភ្លើង​សំខាន់​សម្រាប់​អ្នកបើកបរ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេងទៀត។ អ្នក​បើកបរ​មិនអាច​មើល​ផ្លូវឃើញ​ឆ្ងាយ​ជាង​ភ្លើងកូត ឬហ្វា ដូច​នៅពេលថ្ងៃទេ។

នៅ​ពេលយប់​ ក្នុងពេល​ជួប​យានយន្ត​មក​ពី​ទិសផ្ទុយ អ្នកត្រូវទម្លាក់ភ្លើង​ហ្វា មកកូត​វិញ ក្នុងចម្ងាយ ១៦០ម៉ែត្រ។

ភ្លើង​ផ្សេងទៀត ក៏មាន​សារៈសំខាន់​ដែរ ដូចជា ភ្លើងសញ្ញាប្តូរ​ទិស ភ្លើង​ក្រហម ភ្លើងទទឹងយាន និង​ភ្លើង​ស្តុប៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;