រដ្ឋបាលរាជធានីភ្នំពេញ នឹងបំពាក់អំពូលភ្លើងឆ្លាតវៃ នៅតាមផ្លូវសាធារណៈ
- 2019-02-21 07:22:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានីភ្នំពេញ នឹងបំពាក់អំពូលភ្លើងឆ្លាតវៃ នៅតាមផ្លូវសាធារណៈ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំកែលម្អភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ពីអំពូលភ្លើងធម្មតា មកប្រើអំពូលភ្លើងឆ្លាតវៃ តាមបច្ចេកវិជ្ជា ទំនើបទាន់សម័យសន្សំសំចៃភ្លើងដែលផលិតដោយក្រុមហ៊ុន Minebea Cambodia របស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងការដាក់ឲ្យដំណើរការ និងការថែទាំសេវាភ្លើងបំភ្លឺផ្លូវសាធារណៈ តាមប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាត ក្នុងរាជធានីភ្នំពេញ (Smart lighting System) រវាងក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDE & C ដែលត្រូវរៀបចំដំឡើង។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន Minebea Mitsumi ជប៉ុន។
លោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន Minebea ជប៉ុន បានឲ្យដឹងថា អំពូលភ្លើងឆ្លាតវៃប្រភេទ LEDដែលក្រុមហ៊ុន Minebea នឹងផ្គត់ផ្គង់សម្រាប់បំភ្លឺផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺជាអំពូលភ្លើងដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៨០ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា។ គេអាចដំឡើង ឬបន្ថយពន្លឺ តាមរយៈទូរបញ្ជា តាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍ តាមដងផ្លូវដែលក្រុមហ៊ុនបានប្រើប្រាស់ សាកល្បងរួចហើយតាម វិថីសំខាន់ៗចំនួន ៣គឺ៖ មហាវិថីព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ីវិថី និងវិថីសម្តេចតេជោហ៊ុនសែន ជាអំពូលភ្លើងដែលធានាបាននូវសោភណភាព និងបរិស្ថានយ៉ាងល្អប្រសើរ៕