យន្តហោះខ្នាតយក្សថ្មីរបស់ Airbus ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យ
- 2019-02-25 02:31:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះខ្នាតយក្សថ្មីរបស់ Airbus ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យ
ចន្លោះមិនឃើញ
Airbus បានធ្វើតេស្តសាកល្បងប្រភេទយន្តហោះដឹកទំនិញខ្នាតយក្ស Airbus Beluga XL ដោយជោគជ័យ នៅព្រលានយន្តហោះ Hawarden ប្រទេសវែល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការ ចុងឆ្នាំ២០១៩ខាងមុខ។
យន្តហោះដឹកទំនិញ Beluga XL ត្រូវបានផលិតដោយ Airbus ដោយអាចផ្ទុកគ្រឿងបង្គំយន្តហោះ ដើម្បីដឹកទៅកាន់រោងចក្រផលិតនៅក្រុង Toulouse, Hamburg និង Tianjin ។ វាជាអ្នកស្នងតំណែងពីយន្តហោះដឹកទំនិញ Airbus A300-600ST ដែលត្រូវបានដាក់ដំណើរការតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។
រូបរាងរបស់វា ត្រូវបានគេដាក់រហស្សនាមថា "ត្រីបាឡែនចេះហោះ" ចំណែកម៉ាស៊ីន ផលិតដោយក្រុមហ៊ុនរថយន្ត Rolls Royce ។
សូមបញ្ជាក់ថា បច្ចុប្បន្ន យន្តហោះខ្នាតយក្សដែលកំពុងដំណើរការ មានដូចជា Airbus A380 និង Boeing 747 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរ៕
អត្ថបទទាក់ទង Airbus ប្រកាសឈប់ផលិតយន្តហោះខ្នាតធំជាងគេនៅលើលោកហើយ