វៀតណាម បញ្ចេញកាក់ប្រាក់ដែលមានរូបទង់ជាតិអាមេរិក និងកូរ៉េខាងជើង ចំនួន៣ពាន់កាក់
- 2019-02-26 03:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម បញ្ចេញកាក់ប្រាក់ដែលមានរូបទង់ជាតិអាមេរិក និងកូរ៉េខាងជើង ចំនួន៣ពាន់កាក់
ចន្លោះមិនឃើញ
នៅថ្ងៃទី២៦ ខែកុម្ភៈនេះ វៀតណាម បានបញ្ចេញកាក់ប្រាក់ចំនួន ៣ពាន់កាក់ ដើម្បីស្វាគមន៍ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលធ្វើឡើងនៅក្រុងហាណូយ ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
កាក់ប្រាក់ត្រូវបានរចនាឡើងដោយមានផ្ទៃមុខពីរសងខាង។ ម្ខាងគឺជារូបសត្វព្រាបដែលតំណាងឱ្យសន្តិភាព និងមានរូបទង់ជាតិអាមេរិក និងកូរ៉េខាងជើង។ ចំណែកផ្នែកម្ខាងទៀត គឺជារូបផ្កាឈូក និងកាលបរិច្ឆេទនៃជំនួបកំពូលនេះ។ បើគិតជាតម្លៃលុយ គឺក្នុងមួយកាក់មានតម្លៃ ៥០ម៉ឺនដុង (២១ដុល្លារអាមេរិក)។
អ្នកតំណាងក្រុមហ៊ុនវៀតណាម Vietnam Philately Co. ដែលជាក្រុមហ៊ុនផលិតកាក់នេះ បានឱ្យដឹងថា ក្រុមអ្នករចនា បានខំប្រឹងបញ្ចប់នូវការរចនារូបភាពរបស់កាក់ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ហើយក្រុមហ៊ុនបានព្យាយាមបញ្ចប់ការធ្វើវា ឱ្យទាន់នៅថ្ងៃទី២៦កុម្ភៈនេះ ដើម្បីស្វាគមន៍កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត។
កាលពីថ្ងៃទី២៣កុម្ភៈកន្លងទៅ អាមេរិក បានបញ្ចេញកាក់ចំនួន ១ពាន់កាក់ផងដែរ ដើម្បីអបអរដល់ជំនួបកំពូលលើកទី២នេះ ដោយ១កាក់មានតម្លៃ ១០០ដុល្លារ។ កាលពីជំនួបលើកទី១ នៅសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ២០១៨ ប្រទេសនេះ ក៏បានបញ្ចេញកាក់មាសដើម្បីស្វាគមន៍ផងដែរ៕