Alli ត្រឡប់ចូលហ្វឹកហាត់ជាមួយ Spurs ក្រោយបញ្ហារបួស
- 2019-03-05 07:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alli ត្រឡប់ចូលហ្វឹកហាត់ជាមួយ Spurs ក្រោយបញ្ហារបួស
ចន្លោះមិនឃើញ
Dele Alli បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយ Tottemham Hotspur វិញហើយ បន្ទាប់ពីរបួសសរសៃពួរ អំឡុងការប្រកួតទល់នឹង Fulham កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅ។
យ៉ាងណាមិញ Alli មិនអាចលេងទល់នឹងម្ចាស់ផ្ទះ Dortmund ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅយប់នេះទេ ដោយសារមិនបានធ្វើដំណើរជាមួយមិត្តរួមក្រុមទៅកាន់ប្រទេសអាល្លឺម៉ង់។
ក្នុងជើងទី១ Spurs បានលត់ Dortmund ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Wembley កាលពីខែកុម្ភៈកន្លងទៅ។
លោក Mauricio Pochettino បានបង្ហើបថា Alli អាចនឹងចូលលេងទល់នឹង Southampton នៅក្របខណ្ឌ English Premire League នាថ្ងៃសៅរ៍ខាងមុខនេះ៕