Zidane ឆ្លើយតបនឹងសំណើរបស់ Real Madrid រឿងឲ្យត្រឡប់ទៅដឹកនាំវិញ
- 2019-03-07 07:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ឆ្លើយតបនឹងសំណើរបស់ Real Madrid រឿងឲ្យត្រឡប់ទៅដឹកនាំវិញ
ចន្លោះមិនឃើញ
លោក Zinedine Zidane បានបដិសេធសំណើរបស់ Real Madrid ក្នុងការវិលត្រឡប់ទៅដឹកនាំក្រុមមួយនេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក Ramon Calderon អតីតប្រធានក្លឹបអធិរាជស។
យ៉ាងណាក៏ដោយ លោក Calderon មានជំនឿថា ឱកាសដែល Zidane ត្រឡប់ទៅកាន់តំណែងអ្នកចាត់ការ Real Madrid នៅតែមាន។
Real Madrid បានទាក់ទងទៅកាន់ Zidane បន្ទាប់ពីត្រូវបានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ Ajax ។
សូមរំឭកថា Zidane ដែលមានវ័យ៤៦ឆ្នាំ បានសម្រេចចិត្តចែកផ្លូវពី Real បន្ទាប់ពីជួយឲ្យក្រុមនេះ ឈ្នះពានរង្វាន់ UEFA Champions League ៣រដូវកាលជាប់ៗគ្នា។ មកទល់ពេលនេះ បុរសជនជាតិបារាំងដដែល មិនទាន់ចុះកុងត្រាដឹកនាំក្លឹបណាមួយនៅឡើយទេ៕