ទិញ​ឡាន​ទម្លាក់ពី​កុងតឺន័រ អ្នក​ជំនាញ​ឲ្យ​មើល​​ប៉ុន្មាន​ចំណុច​​នេះ បើ​ចង់បាន​ឡាន​ស្អាតប្រើ

  • 2019-03-13 08:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡានមួយ​ទឹក​ កាន់តែ​មាន​ភាព​ពេញនិយមនៅ​ស្រុក​ខ្មែរ​ ដោយ​សារ​​វា​មាន​តម្លៃ​ធូរ​ថ្លៃ និង​មាន​គុណភាពអាច​ប្រើ​ប្រាស់​បាន។

លោក សុភាព ជា​អ្នកជំនាញ​មើលឡាន​មួយទឹក​រាប់មិនអស់ បាន​ប្រាប់​ថា សម្រាប់អ្នកចង់​ទិញ​ឡាន​មួយ​ទឹក​ពី​ស្រុក​គេ​បាន​ល្អ​ស្អាត​ជាពិសេសពេលទៅមើលទម្លាក់ពីកុងតឺន័រ អ្នក​ទិញ​អាច​​ទៅ​មើល​ផ្ទាល់​នៅ​កំពង់ផែ​ពេល​ដែល​ឡានទាំង​នេះ​ទម្លាក់​ពី​កុងតឺន័រ​មក​ភ្លាម​ព្រោះ​មិន​ទាន់​មាន​ការ​ជួសជុល​ ឬ​​ផ្លាស់ប្ដូរ​ថ្មី​ដែល​ធ្វើ​ឲ្យ​យើង​​ពិបាកជ្រើស​រើស​នោះទេ។

លោក​បាន​ប្រាប់​ពី​​វិធី​សាស្ត្រ​មើល​ដឹង​រថយន្ត​នៅ​ល្អ​ស្អាត​ ដូច​ខាង​ក្រោម៖​

-មើល​ទៅ​លើ​តួ​រថយន្ត​ជើង​ក្រោម​សាក់​ស៊ី​កន្លែង​ចាប់​កង់​រថយន្ត​មិន​ច្រេះ​ឬ​សឹក​ ​ទើប​ជា​រថយន្ត​ដែល​មិន​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ និង​ប្រើ​នៅ​តំបន់​ដែរ​មាន​ផ្លូវ​ស្អាត​ល្អ។

-បើ​ជា​រថយន្ត​ដែល​មិន​មាន​ការ​ខូច​ខាត​​បុក​កំពិត សូម​​មើល​ផ្នែក​ខាង​ក្នុង​កន្លែង​អង្គុយ​ បើ​ពូក​មាន​លក្ខណៈ​នៅ​ស្អាត​ទើប​មិន​មាន​ការ​ប្រើប្រាស់​យូរ។

-ពិនិត្យ​មើល​ប្រេង​ម៉ាស៊ីន​នៅ​ថ្មី​ ​ម៉ាស៊ីន​និង​​ដំណើរ​ការ​ល្អ​។ មើល​កុងទ័រ​ បើ​មាន​ចំ​នួន​តិច​នេះ​រថយន្ត​នេះ​រថយន្ត​នេះ​ប្រើប្រាស់​បាន​តិច។

-ពិនិត្យ​មើល​ទៅលើ​សំបក​កង់ ​ព្រោះ​នៅ​បរទេស​នៅ​ពេល​ប្ដូរ​កង់​គេ​តែង​មាន​ការ​បរិច្ឆេទ​ឆ្នាំ​នៃ​ការ​ប្ដូរ​កង់​ថ្មី (រយៈពេល​ ៣ឆ្នាំ ​ឬ​ចាប់​ពី​ ៥០០០ ទៅ​ ១០០០០ គីឡូ​ប្ដូរ​ម្ដង​ អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង)។

-ប្រសិន​បើ​រថយន្ត​បុក​ខូច​ខាត​ផ្នែក​ខាង​មុខ​ ឬ​ខាង​ក្រោយ​ អ្នក​ទិញ​គួរ​ជ្រើស​រើស​យក​ការ​ខូច​ខាតខាង​ក្រោយ​ ព្រោះ​ខាង​ក្រោយ​មិន​សូវ​មាន​ចំណុច​សំខាន់​ងាយ​ស្រូល​ជួស​ជុល​ប្ដូរ​ថ្មី​ និង​ចំណាយ​លុយ​តិច។​

ក្រៅ​ពី​មើល​លើ​ចំណុច​ពិសេស​ៗ​ខាង​លើ​នេះ ​អ្នក​ត្រូវ​ទិញ​ក៏​ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​ពី​ប្រទេស​ណា ​ក្រុម​ហ៊ុន​នាំចូល​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​រថយន្ត​ច្បាស់លាស់ផងដែរ។

ឡាន​មួយទឹក​ដែល​នាំចូល​ទាំង​នេះ​ភាគច្រើន​ជា​ប្រភេទ​ឡាន​​ដែល​មាន​ការ​ខូច​ខាត​ដោយ​សារ​បុក​ ​លិចទឹក ឬជាប្រភេទឡាន​ដែល​អ្នកប្រើ​ប្ដូស៊េរី។​​ ​ប្រភេទឡានទាំង​នេះ​មាន Highlander, Camry បាឡែន, Lexus, Prius និង​មាន​រថយន្ត​ស៊េរី​ទំនើប​ផ្សេង​ទៀត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;