សម្តេច ហ៊ុន សែន ប្រកាសសាងសង់ផ្លូវ និងស្ពាន ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ
- 2019-03-16 12:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រកាសសាងសង់ផ្លូវ និងស្ពាន ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្តេចបានសម្រេចចិត្តឱ្យមានការសាងសង់ស្ពាន និងផ្លូវភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ ក្នុងខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា នេះគឺជាការធ្វើស្ពានដើម្បីកុំឱ្យមានផលប៉ះពាល់ទៅលើការធ្វើចរាចរណ៍ផ្លូវទឹក និងចរាចរណ៍ត្រី។ ការសម្រេចនេះ ធ្វើឡើងក្រោយពេលដែលគម្រោងនេះ ត្រូវបានសិក្សាបញ្ចប់រួចរាល់ជាក់លាក់ ដោយមិនមានផលប៉ះពាល់ធនធានធម្មជាតិ និងការបម្លាស់ទីរបស់ត្រីនោះទេ៕