កីឡដ្ឋានរបស់ភ្នំពេញក្រោន ត្រូវបានប្ដូរឈ្មោះជាផ្លូវការហើយ
- 2019-03-26 03:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានរបស់ភ្នំពេញក្រោន ត្រូវបានប្ដូរឈ្មោះជាផ្លូវការហើយ
ចន្លោះមិនឃើញ
កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជាកីឡដ្ឋាន Smart RSN Stadium ជាផ្លូវការ ក្រោយពីក្លឹបបាល់ទាត់ជោគជ័យបំផុតរបស់កម្ពុជាមួយនេះ ទទួលបានការឧបត្ថម្ភ ២ឆ្នាំបន្ថែមទៀត ពីក្រុមហ៊ុនទូរសព្ទ Smart។
ការផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី The Singha's Step ដែលរៀបចំឡើងនៅលើវាលស្មៅធម្មជាតិរបស់កីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ ដោយមានការចូលរួមពីលោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart។
សូមបញ្ជាក់ថា កីឡដ្ឋាន Smart RSN ជាកីឡដ្ឋានស្ដង់ដារបស់ភ្នំពេញក្រោន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៥ កន្លងទៅ។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនា បាន ៥ពាន់នាក់។ RSN ជាឈ្មោះកាត់ជាភាសាអង់គ្លេស របស់លោកប្រធានក្លឹប ឫទ្ធី សំណាង (Rithy Samnang)៕
ចុចអានអត្ថបទទាក់ទង៖ ភ្នំពេញក្រោន បញ្ចេញឯកសណ្ឋានក្នុងដី និងក្រៅដី សម្រាប់រដូវកាលថ្មី