ភ្នំពេញក្រោន បញ្ចេញ​ឯកសណ្ឋាន​ក្នុងដី និងក្រៅដី សម្រាប់​រដូវកាលថ្មី

  • 2019-03-26 03:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ បាន​បញ្ចេញ​ឯកសណ្ឋាន​ក្នុងដី និងក្រៅដី​ថ្មីហើយ សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន រដូវកាលឆ្នាំ២០១៩ នេះ។

ការ​បង្ហាញ​ឯកសណ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី The Singha's Step ដែល​រៀបចំ​ឡើង​នៅ​កីឡដ្ឋាន Smart RSN Stadium កាលពី​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ។

សូមបញ្ជាក់ថា ឯកសណ្ឋាន​ក្នុង​ដី​របស់ភ្នំពេញក្រោន គឺ​មាន​ពណ៌​ក្រហម ដែល​ជា​អត្តសញ្ញាណ​របស់​ក្លឹប ដោយ​មាន​ឆ្នូត​ស លាយ​ក្រហម នៅ​លើ​ស្មា តំណាង​ឲ្យ​សត្វ​សឹង្ហ ដូច​ទៅ​នឹង​រហស្សនាម​របស់​ក្លឹប គឺ សឹង្ហក្រហម។ ចំណែក​ឯកសណ្ឋាន​ក្រៅដី មាន​ពណ៌​បៃតង តំណាង​ឲ្យ​ដៃគូ​ឧបត្ថម្ភ​ធំ​របស់​ក្លឹប គឺ​ក្រុមហ៊ុនទូរសព្ទ Smart។

ក្រៅ​ពី​ធ្វើ​បង្ហាញ​ឯកសណ្ឋានថ្មី កម្មវិធី The Singha's Step ក៏​បាន​បង្ហាញ​ឈ្មោះ​ថ្មី​របស់​កីឡដ្ឋាន RSN ផងដែរ គឺ ឈ្មោះថា Smart RSN ក្រោយ​ពី​ក្រុមហ៊ុន Smart បាន​បន្ត​ឧបត្ថម្ភ​ក្លឹប​នេះ ២ឆ្នាំ​បន្ថែមទៀត៕

ឯកសណ្ឋាន​ក្នុងដី
ឯកសណ្ឋានក្រៅដី

ចុចអានអត្ថបទទាក់ទង៖ កីឡដ្ឋានរបស់​ភ្នំពេញក្រោន ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ហើយ

អត្ថបទ៖ សុខ សុវត្ថិ

;