McGregor ប្រកាស​ចូល​និវត្តន៍​ពី MMA ហើយ

  • 2019-03-26 07:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGregor បានប្រកាស​ចូល​និវត្តន៍​ពី​អាជីពប្រដាល់​ក្បាច់គុនចម្រុះ MMA ហើយ ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​សាមី​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម Twitter។

ជើងខ្លាំង​ប្រចាំ​ស្ថាប័ន UFC រូបនេះ បាន​សរសេរថា៖ "សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំសូម​ប្រកាស​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​និវត្ត​ពី​កីឡា​ប្រដាល់ MMA នៅថ្ងៃនេះហើយ។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​មិត្ត​រួម​អាជីព​ទាំងអស់ ទទួល​បានជោគជ័យ​..."។

យ៉ាងណាក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ពី UFC នៅ​ឡើយ​ទេ ហើយ​នេះ​ក៏​មិន​មែនជា​លើក​ទី១ ដែរ ដែល McGregor បង្ហោះ​សារ​ចូល​និវត្តន៍​បែបនេះ។ កាលពីឆ្នាំ ២០១៦ អ្នកប្រដាល់​សញ្ចាតិ​អៀរឡង់​រូបនេះ ក៏​បាន​ប្រកាស​បញ្ចប់​អាជីព​ទាំង​វ័យក្មេង​ផងដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​ចូលប្រកួត​វិញ។

Conor ចូល​ក្លេ​របស់ Khabib នា​ការប្រកួត​ចុងក្រោយ​របស់​ខ្លួន (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
សូម​បញ្ជាក់ថា បច្ចុប្បន្ន កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ ឈរ​លំដាប់​ទី ៨ នៅ UFC ដោយ​មាន​កំណត់ត្រា​ប្រកួត​ឈ្នះ ២១ដង និងចាញ់ ៤ដង និង​ឈ្នះ​ខ្សែ​ក្រវាត់​ ២ប្រភេទ​ទម្ងន់។ ប្រកួត​ចុងក្រោយ កាលពីខែតុលា ឆ្នាំ២០១៨ McGregor ចាញ់​កីឡាករ​រុស្ស៊ី Khabib Nurmagomedov ក្នុង​ទឹកទី៤ សម្រាប់​ការ​ប្រកួត​យក​ខ្សែក្រវាត់ UFC Lightweight Championship។ កីឡាករទាំង២ ត្រូវ​រង​ការ​ពិន័យ ដោយសារ​ការប្រទូសសារាយ​នៅក្រោយ​ការប្រកួត ពោលគឺ Conor ត្រូវ​រង​ការ​ពិន័យ ៥ម៉ឺន​ដុល្លារ និង​មិនឲ្យប្រកួត ៦ខែ ចំណែក Khabib រង​ការ​ពិន័យ ៥០ម៉ឺន​ដុល្លារ និង​មិន​ឲ្យ​ប្រកួត ៩ខែ៕
Conor ក្រោយ​ចាញ់​ Khabib (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;