Bayern ចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដក្លឹប ទិញយកខ្សែការពារបារាំង
- 2019-03-28 07:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern ចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដក្លឹប ទិញយកខ្សែការពារបារាំង
ចន្លោះមិនឃើញ
Bayern Munich បានទិញយកខ្សែការពារបារាំង Lucas Hernandez ពីក្លឹបអេស្ប៉ាញ Atletico Madrid ក្នុងតម្លៃ ៩០លានដុល្លារ ដែលជាតម្លៃថ្លៃបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដក្លឹបយក្សអាល្លឺម៉ង់មួយនេះ។
ខ្សែការពារ ដែលទើបឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិបារាំង បានថ្លែង ក្រោយស៊ីញ៉េកុងត្រានៅក្លឹបថ្មីថា៖ "នេះជាថ្ងៃសំខាន់បំផុតក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ Bayern Munich គឺជាក្លឹបខ្លាំងបំផុតមួយនៅអឺរ៉ុប និងក្នុងពិភពលោក។ ខ្ញុំពិតជាមានមោទកភាពណាស់ ដែលអាចលេងដើម្បីឈ្នះពាននៅ Bayern"។
ចំណែកលោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ Bayern ក៏បាននិយាយដែរថា៖ "ខ្ញុំរីករាយណាស់ដែលអាចមានលទ្ធភាពទិញយកខ្សែការពារល្អបំផុតមួយក្នុងលោក ជាកីឡាករដែលឈ្នះ World Cup។ Lucas នឹងបន្តកេរ្តិ៍តំណែលដ៏អស្ចារ្យរបស់កីឡាករបារាំងនៅក្លឹបរបស់យើង និងរួមចំណែកជួយក្រុមឲ្យកាន់តែប្រសើរ"។
សូមបញ្ជាក់ថា Hernandez បានបង្ហាញខ្លួននៅ La Liga ឲ្យ Atletico ចំនួន ៦៧ប្រកួត និងបានឈ្នះពាន Europa League និង Super Cup។ កីឡាករដែលអាចលេងបានទាំងតំណែងការពារកណ្ដាល និងការពារស្លាបឆ្វេងរូបនេះ ក៏ធ្លាប់ចូលលេងឲ្យជម្រើសជាតិបារាំង ចំនួន ១៥ប្រកួតផងដែរ ជាពិសេសគឺនៅ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី៕