Liverpool ឡើង​កំពូល​តារាង​ជាថ្មី ក្រោយ​ឈ្នះ Spurs ចុងម៉ោង

  • 2019-04-01 02:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១គ្រាប់ own goal ចុងម៉ោង​របស់​ខ្សែការពារ​ Toby Alderweireld បាន​ជួយ​ឲ្យ​ Liverpool ឡើង​ឈរ​កំពូល​តារាង English Premier League ជាថ្មី។

នៅ​ក្នុង​ការប្រកួត​នៅ​ទឹកដី Anfield កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ​ប្រេស៊ីល Roberto Firmino បាន​ស៊ុត​ឲ្យ​ក្រុម​ហង្ស​ក្រហម នាំមុខ​តាំងពីនាទី ១៦ ប៉ុន្តែ​ត្រូវ​ក្រុម​មាន់ខ្នាយមាស តាម​ស្មើ​វិញ​នៅ​នាទី ៧០ ដោយ​កីឡាករ​ប្រេស៊ីឡ Lucas Moura។ ឈាន​ដល់នាទី ៩០ ទៅហើយ កីឡាករបែលហ្សិក Alderweireld បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ធ្វើ​ឲ្យ Liverpool ឈ្នះ Spurs ២-១។

Salah អបអរ​ ក្រោយ​ Liverpool រកបានគ្រាប់ទី២ ខណៈកីឡាករ Spurs ខកចិត្ត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
៣ពិន្ទុ​បន្ថែម​នេះ ជួយ​ឲ្យក្រុម​លោក Jurgen Klopp មាន ៧៩ពិន្ទុ ក្នុង ៣២ប្រកួត លើស​ក្រុម​លេខ២ Manchester City ២ពិន្ទុ ប៉ុន្តែ​ Man City សល់ ១ប្រកួត​ក្នុង​ដៃ។ ចំណែក Spurs នៅ​រក្សា​ចំណាត់ថ្នាក់​លេខ៣ ដដែល ប៉ុន្តែ​លើស​ក្រុម​លេខ ៦ Chelsea តែ ១ពិន្ទុ​ប៉ុណ្ណោះ។

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;