Ronaldo, Messi ល្បីរកលុយបានច្រើន តែនៅចាញ់កីឡាករម្នាក់
- 2019-04-02 09:44:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo, Messi ល្បីរកលុយបានច្រើន តែនៅចាញ់កីឡាករម្នាក់
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោករបស់ Forbes ឆ្នាំ២០១៨ ឈ្មោះរបស់កីឡាករប្រដាល់ Floyd Mayweather បានឈរនៅលើកំពូលតារាង តាមពីក្រោយដោយកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo។
លេខរៀងបន្ទាប់ពីកីឡាករប្រដាល់អាមេរិករូបនេះ គឺកីឡាករបាល់ទាត់ Lionel Messi ដែលរកចំណូលបាន ១១១លានដុល្លារ និង Cristiano Ronaldo ដែលរកបាន ១០៨លានដុល្លារ។
កីឡាករផ្សេងៗទៀតដែលមានចំណូលខ្ពស់លើពិភពលោក មានដូចជា Conor McGregor (៩៩លានដុល្លារ), Neymar (៩០លានដុល្លារ), LeBron James (៨៥,៥លានដុល្លារ), Roger Federer (៧៧,២លានដុល្លារ) និង Stephen Curry (៧៦,៩លានដុល្លារ) ជាដើម។
តើឆ្នាំ ២០១៩ នេះ Floyd អាចរក្សាតំណែងកំពូលតារាងបានដែរឬទេ?