AFC CUP៖ ណាហ្គាវើល ត្រូវក្រុម​មក​ពី​សិង្ហបុរី បំបាក់​ច្រើនគ្រាប់

  • 2019-04-02 14:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ណាហ្គាវើល បាន​ប្រកួត​ចាញ់​ក្រុម​សិង្ហបុរី Tampines Rovers ក្នុង​លទ្ធផល ១-៥ នៃការ​ប្រកួត​ពានរង្វាន់ AFC CUP 2019 ពូល F ជុំទី៣ នៅ​ពហុកីឡដ្ឋាន​ជាតិ នាល្ងាច​ថ្ងៃទី២​មេសា​នេះ។

១គ្រាប់​របស់​ណាហ្គាវើល ធ្វើបាន​ដោយ​ កួច ដានី នៅ​នាទី២៤ ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​វាយបក​យកឈ្នះវិញ ​ជាបន្ត​បន្ទាប់ នៅ​នាទី ៤៥, ៥៧, ៦៦, ៩០+១ និង ៩០+៣។ ចំណែក​១គូទៀត​នៅក្នុង​ពូល​នេះ គឺ Ha Noi ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ Yangon United ក្នុង​លទ្ធផល ០-១។

លទ្ធផល​នេះ ធ្វើឱ្យ​ក្រុម Tampines Rovers ឡើង​ឈរ​លេខ១ ក្នុង​ពូល មាន ៧​ពិន្ទុ, Ha Noi លេខ២ មាន​៤ពិន្ទុ, ណាហ្គាវើល លេខ៣ និង Yangon United លេខ៤ មាន ៣ពិន្ទុ​ដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;