ក្រសួង​ការពារ​ជាតិ ប្រាប់​​កងទ័ព​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ហ្វេសប៊ុក

  • 2019-04-04 09:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​អំពាវនាវ​ឱ្យ​កង​យោធពល​ខេមរភូមិន្ទ​ទាំងអស់ ​មានការ​ប្រុង​ប្រយ័ត្ន ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា ដោយ​រក្សា​ការពារ​សន្តិសុខ ការងារ​សម្ងាត់​របស់​អង្គភាព ហើយ​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ទំនុក​ចិត្ត​មកលើ​កង​យោធពល​ខេមរភូមិន្ទ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៩។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ខណៈ​ដែល​កាល​ពី​ពេលថ្មីៗ​នេះ មាន​ជន​ទុច្ចរិត​មួយ​ចំនួន​បាន​បង្កើត​ហ្វេសប៊ុក បន្លំយក​រូប​នាយ​ទាហាន​មួយ​ចំនួន ទៅ​ប្រើប្រាស់​ដើម្បី​បង្ហោះ​រូបភាព និង​ខ្លឹមសារ ញុះញង់​វាយ​ប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រសួង​ការពារ​ជាតិ​ បាន​ចាត់ទុកថា សកម្មភាព​ទាំងនេះ គឺជា​អំពើខុសច្បាប់ ដែលមិន​អាច​អត់​ឱន​ឱ្យ​បានឡើយ ហើយ​ស្នើឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា កង​យោធពល​ខេមរភូមិន្ទ រក្សា​ជំហរ​ស្មោះត្រង់​ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ។ កង​យោធពលខេមរភូមិន្ទ​ ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង បង្ក​ភាព​វឹកវរ​ដល់​សង្គម ក៏​ដូចជា​ការ​បំផ្លាញ​ដល់​សន្តិភាព​របស់​ប្រទេស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;