កម្ពុជា ស្នើវៀតណាម ជួយផ្គត់ផ្គង់អគ្គិសនីបន្ថែម ៥០មេហ្គាវ៉ាត់ និងស្នើបង្កើនទម្លាក់ទឹកឱ្យសេសាន២
- 2019-04-08 06:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្នើវៀតណាម ជួយផ្គត់ផ្គង់អគ្គិសនីបន្ថែម ៥០មេហ្គាវ៉ាត់ និងស្នើបង្កើនទម្លាក់ទឹកឱ្យសេសាន២
ចន្លោះមិនឃើញ
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើឱ្យភាគីវៀតណាម ជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន ៥០មេហ្គាវ៉ាត់បន្ថែមទៀតតាមច្រកចូវដុក ដើម្បីដោះស្រាយនូវការខ្វះខាតនាពេលបច្ចុប្បន្ន។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុយ សែម និងលោក Le Bien Cuong ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យវៀតណាម បន្កើនការទម្លាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជា អាចមានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គីសនី។
ជាការឆ្លើយតប លោកទីប្រឹក្សាពាណិជ្ជកម្ម បានស្វាគមន៍ ហើយនឹងធ្វើរបាយការណ៍ការស្នើសុំនេះ ទៅកាន់រដ្ឋាភិបាលវៀតណាម៕