ខេត្តត្បូងឃ្មុំ នឹងមានសណ្ឋាគារផ្កាយ៥ និងរោងចក្រកែច្នៃផ្លែឈើ
- 2019-04-12 01:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តត្បូងឃ្មុំ នឹងមានសណ្ឋាគារផ្កាយ៥ និងរោងចក្រកែច្នៃផ្លែឈើ
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “KIM PICH DEVELOPMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត និងគម្រោងផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគចំនួន ៩៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១១៥កន្លែង។
២- “LBN AGRICULTURE CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle...) ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ១១,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង៕