មុនបើកទៅខេត្ត ត្រូវពិនិត្យឡានតាមវិធីសាមញ្ញទាំងនេះ ដើម្បីធានាសុវត្ថិភាព
- 2019-04-12 02:23:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបើកទៅខេត្ត ត្រូវពិនិត្យឡានតាមវិធីសាមញ្ញទាំងនេះ ដើម្បីធានាសុវត្ថិភាព
ចន្លោះមិនឃើញ
មុនធ្វើដំណើរផ្លូវឆ្ងាយ គប្បីអ្នកបើករថយន្តទាំងឡើយ ធ្វើការពិនិត្យឲ្យល្អិតល្អន់ ដើម្បីធានាសុវត្ថិភាព។ ខាងក្រោមនេះ ជាវិធីពិនិត្យដ៏សាមញ្ញបំផុត ដើម្បីអាចធានាថារថយន្តមិនមានបញ្ហាពេលធ្វើដំណើរសម្រាប់រដូវកាលចូលឆ្នាំខាងមុខនេះ ៖
១. ពិនិត្យក្រោមឡាន
ជំហានដ៏សាមញ្ញដំបូងគេគឺពិនិត្យក្រោមឡានដើម្បីមើលថាតើមាន ដំណក់ទឹកអ្វីនៅក្រោមនោះឬអត់ ព្រោះថាការបើកបរដោយមានលេចធ្លាយសារធាតុរាវ អាចបណ្ដាលឲ្យមានបញ្ហាចង្កូត ហ្វ្រាំង ឬម៉ាស៊ីនកម្ដៅ។
២. ពិនិត្យកង់ឡានថាមានសភាពធូរ ឬធ្លាយ
៣. ត្រួតពិនិត្យភ្លើងស៊ីញ៉ូទាំងមុខនិងក្រោយ ដើម្បីបញ្ជាក់ថាដំណើរការប្រក្រតី
៤. ពិនិត្យអាគុយ
អ្នកអាចឲ្យអ្នកជំនាញត្រួតពិនិត្យអាគុយរថយន្ត ឬអាចពិនិត្យដោយខ្លួនឯងតាមរយៈសញ្ញាដែលបង្ហាញពីការលេចធ្លាយ ហើយប្រសិនបើមានបញ្ហាត្រូវផ្លាស់ប្ដូរចេញភ្លាមៗ។
៥. ពិនិត្យឲ្យច្បាស់ថាផ្លិតទឹកឡានដំណើរការធម្មតា
៦. ពិនិត្យមើលកន្ត្រងចម្រោះខ្យល់ ព្រោះវាអាចប៉ះពាល់ដល់ដំណើរការម៉ាស៊ីន
៧. ត្រូវប្រាកដថាកង់សាគួរមានលក្ខណៈល្អមិនធូរ ឬធ្លាយ
ប្រភព៖ Wikihow