លោក ដូណាល់ ត្រាំ គ្រោង​នឹងជួប​លោក គីម ជុងអ៊ុន ជា​លើកទី៣

  • 2019-04-12 03:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហើប​ថា លោក​នឹង​មាន​ជំនួប​កំពូល​លើកទី៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង បន្ទាប់​ពី​មេដឹកនាំ​ទាំង២ បាន​ខកខាន​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​អាវុធ​នុយក្លេអ៊ែរ កាលពី​ជំនួប​លើកទី២ នៅ​វៀតណាម នាចុងខែកុម្ភៈ​កន្លងទៅ។

ជំនួបត្រាំ-គីម លើកទី២ នៅវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
ថ្លែង​កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៩ មុន​ជំនួប​ជាមួយ​លោក​ មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា លោក​ក៏នឹង​បើកទ្វារ​សម្រាប់​កិច្ចព្រមព្រៀង​តូចៗ​ជាបន្តបន្ទាប់​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

«លោកគីម គឺ​ជាបុគ្គលម្នាក់​ដែលខ្ញុំយ៉ាងច្បាស់ ហើយ​គោរព​ សង្ឃឹម និង​ជឿជាក់ថា ក្នុង​អំឡុង​ពេលនេះ រឿង​ដ៏អស្ចារ្យ​ជាច្រើន នឹងកើតឡើង។ ខ្ញុំគិតថា កូរ៉េខាងជើង​មាន​សក្តានុពល​ដ៏គួរ​ឱ្យ​អស្ចារ្យ»។ នេះជាការ​អះអាង​បន្ថែម​របស់​លោក ដូណាល់ ត្រាំ៕

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;