មេ ONE បង្ហាញ​គូប្រកួត​នៅ Kickboxing World Grand Prix

  • 2019-04-15 05:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Chatri Sityodtong ស្ថាបនិក និង​ជា​ប្រធាន​ស្ថាប័ន ONE Championship បាន​បង្ហាញ​គូប្រកួត​ដែល​ត្រូវ​ប៉ះគ្នា ​ជុំ​ដំបូង​នៃការប្រកួត Featherweight Kickboxing World Grand Prix នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: Enter The Dragon នៅ​សិង្ហបុរី នា​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០១៩។

កីឡាករ​ទាំង ៨រូបនោះ រួមមាន Giorgio Petrosyan (អ៊ីតាលី) ប៉ះ Petchmorrakot Petchyindee (ថៃ), Yodsanklai Fairtex (ថៃ) ប៉ះ Samy Sana (បារាំង), Jo Nattawut (ថៃ) ប៉ះ Andy Souwer (ហូឡង់) និង Dzhabar Askerov (រុស្ស៊ី) ប៉ះ Enriko Kehl (អាល្លឺម៉ង់)។

សូម​បញ្ជាក់ថា Kickboxing ជាវិញ្ញាសា​​ប្រដាល់​សេរី ប៉ុន្តែ​ខុស​ពី​ប្រដាល់​គុនខ្មែរ ឬ​ប្រដាល់​ថៃ ដោយសារ​គេ​បិទ​មិន​ឲ្យ​ប្រើ​កែង​នោះទេ អាច​ប្រើ​បាន​ត្រឹម​ជើង ជង្គង់ និង​កណ្ដាប់​ដៃ​ប៉ុណ្ណោះ។

លោក​ Chatri បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ ONE: Enter The Dragon ក៏​នឹង​មាន​ការប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក​ ២គូ រួម​ទាំង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​អតីត​កីឡាករ​ប្រចាំ​ UFC Sage Northcutt ទល់​នឹង​ជើងខ្លាំង Cosmo Alexandre ផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;