ឧកញ៉ាឡេង ណាវ៉ាត់ត្រា និងតារាល្បីជាច្រើនដួង ចេញទៅកូរ៉េ ដើម្បីរាំវង់បំបែកកំណត់ត្រា
- 2019-04-20 01:45:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ាឡេង ណាវ៉ាត់ត្រា និងតារាល្បីជាច្រើនដួង ចេញទៅកូរ៉េ ដើម្បីរាំវង់បំបែកកំណត់ត្រា
ចន្លោះមិនឃើញ
ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត់ត្រា នឹងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ប្រមូលផ្ដុំតារាប្រុសស្រីល្បីជាច្រើនដួង ទៅច្រៀងរាំអបអរសាទរឆ្នាំថ្មី ជួបជុំបងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះ។ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការរាំវង់បំបែកកំណត់ត្រាធំជាងគេ ប្រចាំឆ្នាំ២០១៩ ផងដែរ។
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្ក្រាន្ដឆ្នាំថ្មី មានការឧបត្តម្ភគាំទ្រដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេសនឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ប្រពៃណីខ្មែរដែលមានវង់ធំជាងគេលើពិភពលោក។
លោកបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមរាំលេងដោយសេរី ជាមួយកំពូលតារាចំរៀងកំពុងពេញនិយម ដែលមានដូចជា ឡូរ៉ា ម៉ម, ខេម, វុទ្ធា, បាន ម៉ុន្នីល័ក្ខ, ចាន់ សម័យ មិនតែប៉ុណ្ណោះជួបជាមួយបទយុវវ័យ កន្ត្រាក់អារម្មណ៍ យូរី Bmo Tampo និងពិធីករប៉ែន ចំរ៉ុង ផងដែរ។
ជាម្ចាស់ផលិតកម្មកាឡាក់ស៊ីផងដែរនោះ លោកឧកញ៉ា បាននិយាយទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ដ៏ធំនេះនឹងមានការចូលរួមដោយអ្នកដឹកនាំដ៏ល្បីយឹម តាស្រង់ ដើម្បីផលិតវីដេអូព្រឹត្តិការណ៍នេះ ទុកជាអនុស្សាវរីយជារៀងរហូត។
សូមបញ្ជាក់ថា កម្មវិធីនេះ ចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង១០យប់ ថ្ងៃទី២០ ខែមេសានេះ នៅទីក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ក្បែរស្ថានីរថភ្លើងសាសាង (ចូលរួមទស្សនាដោយសេរី)៕