វិភាគខ្លីៗ៖ Man City ប៉ះ Spurs កក្រើក Premier League ល្ងាចនេះ
- 2019-04-20 08:25:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគខ្លីៗ៖ Man City ប៉ះ Spurs កក្រើក Premier League ល្ងាចនេះ
ចន្លោះមិនឃើញ
ក្រោយតតាំងគ្នានៅ Champions League មិនបានប៉ុន្មានថ្ងៃផង ក្រុម Manchester City និង Tottenham Hotspur នឹងត្រូវប៉ះគ្នាជាថ្មីទៀត នាម៉ោង ៦កន្លះល្ងាចថ្ងៃសៅរ៍នេះ ដើម្បីប្រជែងយក ៣ពិន្ទុ ក្នុងសប្ដាហ៍ទី៣៤ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League។
៣ពិន្ទុសុទ្ធតែសំខាន់សម្រាប់ក្រុមទាំង ២ ពោលគឺ City ត្រូវការឈ្នះដើម្បីបន្តប្រជែងជើងឯកជាមួយក្រុម Liverpool ខណៈ Spurs ត្រូវការឈ្នះដើម្បីប្រជែងយកកៅអីក្នុងតំបន់ Top 4 ជាមួយក្រុម ៣ទៀត គឺ Arsenal, Chelsea និង Manchester United។ ចង់ឬមិនចង់ Liverpool ប្រាកដជាគាំទ្រ Spurs រីឯ Arsenal, Chelsea, Man Utd នឹងគាំទ្រ City។
ងាកទៅមើលប្រវត្តិជួបគ្នាវិញ ក៏ Man City មានប្រៀបជាងដែរ។ ឲ្យតែលេងនៅដី Etihad Stadium គឺ Spurs ច្រើនតែគ្មានពិន្ទុរាប់ ពោលគឺ ៩ដងចុងក្រោយ Spurs ចាញ់ដល់ទៅ ៧ដងទៅហើយ ក្រៅពីនេះ គឺស្មើម្ដង និងឈ្នះតែម្ដងគត់ គឺកាលពីខែកុម្ភៈ ឆ្នាំ២០១៦ (យោងតាម BBC)។
សម្រាប់ការប្រកួតនេះ លោក Lawro ដែលអ្នកវិភាគប្រចាំ BBC Sport បានទស្សន៍ទាយថា ក្រុមម្ចាស់ផ្ទះ Manchester City នឹងឈ្នះ Tottenham Hotspur ២-០។ ចំណែក [ខ្លីៗ] ក៏ទាយស្រដៀងគ្នានេះដែរ គឺ City ២-១ Spurs។ ចុះចំណែកប្រិយមិត្តវិញ?