យុវជន​វ័យ ១៨ឆ្នាំ ជួយ​ឲ្យ Man City ឈ្នះ Spurs ឡើង​ឈរ​លើ​ Liverpool

  • 2019-04-20 13:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City បានឡើង​ឈរ​កំពូល​តារាង English Premier League សប្ដាហ៍ទី៣៤ ពីលើ​ក្រុម Liverpool ក្រោយ​យកឈ្នះក្រុម Tottenham Hotspur ១-០ នារាត្រី​ថ្ងៃ​ទី២០ ខែមេសានេះ។

Foden អបអរក្រោយ​ស៊ុត​បញ្ចូលទី​ជា​លើកដំបូងឲ្យ Manchester City (រូបភាពផ្ដល់សិទ្ធិដោយ Reuters)
១គ្រាប់​ដ៏​មានន័យ​របស់​ក្រុម​លោក Pep Guardiola រក​បាន​ដោយ​ការ​តែត​របស់​ខ្សែ​បម្រើ វ័យ ១៨ឆ្នាំ​សញ្ជាតិ​អង់គ្លេស Phil Foden តាំង​ពី​ចាប់​ផ្ដើម​ការប្រកួត​បានត្រឹម ៥នាទី។ ១គ្រាប់​នេះ កើតឡើង​ដោយសារ​ការ​តែត​បន្តក់​ឲ្យ​ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero។

សម្រាប់​ម៉ោង​ដែល​នៅ​សល់​ ក្រុម​ទាំង​២ បាន​វាយ​សម្រុក​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​សំណាញ់ទី​ប៉ោង​ជា​លើក​ទី២ នោះទេ។

លទ្ធផល​នេះ ជួយ​ឲ្យ City ឡើង​ដល់ ៨៦ពិន្ទុ លើស​ Liverpool ១ពិន្ទុ ស្រប​ពេល​ដែល​ការ​ប្រកួត នៅ​សល់​តែ ៤ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​ចប់​រដូវកាល។ ចំណែក Spurs នៅ​ឈរ​លេខ ៣ បណ្ណោះ​អាសន្ន រង់ចាំ​អ៊ុត​លទ្ធផល​របស់ Arsenal, Man Utd និង Chelsea៕

កីឡាករ​ក្រុម Man City អបអរ​ក្រោយស៊ុត​បញ្ចូលទី (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

ទស្សនា​គ្រាប់​បាល់​តែត​បញ្ចូលទី​របស់ Foden ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;