តោះ! ទស្សនាទិដ្ឋភាព ស្ពាន និងស្ថានីយរថភ្លើង នៅព្រំដែនកម្ពុជា-ថៃ ដែលត្រៀមសម្រាប់កម្មវិធីថ្ងៃស្អែក
- 2019-04-21 11:59:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទស្សនាទិដ្ឋភាព ស្ពាន និងស្ថានីយរថភ្លើង នៅព្រំដែនកម្ពុជា-ថៃ ដែលត្រៀមសម្រាប់កម្មវិធីថ្ងៃស្អែក
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត និងស្ពានស្ទឹងបត់ ដើម្បីត្រៀមសម្រាប់កម្មវិធីនាព្រឹកថ្ងៃទី២២ ខែមេសាស្អែកនេះ។
សូមជម្រាបថា កម្មវិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)
២-ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
៣-ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត៕
សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ ដែលបង្ហោះដោយក្រសួងសាធារណការ និងដឹកជញ្ជូន៖