រាជរដ្ឋាភិបាល យល់ព្រម​ឱ្យសង់​ស្ពានដែក​មួយ​នៅ​ប៉ោយប៉ែត សម្រាប់​អ្នក​អូស​រទេះ

  • 2019-04-22 03:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​សង់​ស្ពាន​ដែក​មួយ​ថ្មី នៅ​ប៉ោយប៉ែត ដែល​មាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ សម្រាប់​អ្នក​អូស​រទេះ ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ នាព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច​លើកឡើង​ថា ការ​សាងសង់​ស្ពាន​​ថ្មី​នេះ គឺ​ដើម្បី​កុំ​ឱ្យ​​អ្នកអូស​រទេះ ឆ្លងកាត់​ស្ពាន​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​​នៅព្រំដែន​កម្ពុជា-ថៃ​នេះ (ប៉ោយប៉ែត) ទៅមក​ផ្សាររុងក្លឿ លាយឡំ​ជាមួយ​អ្នក​ទេសចរ ហើយ​ក៏មិនអាចឱ្យ​អ្នកអូស​រទេះ ទៅ​ឆ្លងកាត់​ស្ពាន​ស្ទឹងបត់-បានណង​អៀន នោះដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;