សង្ក្រាន្តកូរ៉េ៖ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សរសើរទឹកចិត្តពលករខ្មែរ ដែលខំមកពីឆ្ងាយដើម្បីចូលរួម
- 2019-04-23 09:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ក្រាន្តកូរ៉េ៖ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សរសើរទឹកចិត្តពលករខ្មែរ ដែលខំមកពីឆ្ងាយដើម្បីចូលរួម
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ដើម្បីគន្ធបុប្ផាដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ដោយជោគជ័យ ហើយបងប្អូនដែលបានទៅចូលរួមកម្មវិធីមួយនេះបានទាំងរាំលេងសប្បាយម៉ាអស់ដៃជាមួយidolជាច្រើនរូប បានទាំងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង។
តាមការលើកឡើងរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សម្រាប់ការប្រគំតន្ត្រីធ្វើឡើងនៅប្រទេសកូរ៉េ មិនងាយធ្វើឡើងរហូតដល់ពេលយប់ឡើយ ភាគច្រើនធ្វើឡើងត្រឹម៥ទៅ៦យប់គឺបញ្ចប់ហើយ ។ ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីលើកនេះគឺមានលក្ខណៈពិសេសជាងរាល់ដងទៅទៀត គឺធ្វើឡើងរហូតដល់ម៉ោង១០យប់ជ្រៅ និង បានធ្វើឲ្យបងប្អូនសប្បាយរីករាយជាខ្លាំង។
លោកឧកញ៉ា បន្ថែមថា អ្វីដែលជាមោទនភាពនិងមិនសរសើរមិនបាននោះ គឺទឹកចិត្តប្អូនខ្មែរពិសេសបងប្អូនពលករយើងតែម្ដង ខំស្កាត់មកពីតំបន់ឆ្ងាយៗរាប់រយគីឡូម៉ែត្រ មកចូលរួមកម្មវិធីនេះ បន្តនៅរាំលេងរហូតដល់ទៅយប់ជ្រៅចប់កម្មវិធីតែម្ដង។
តារាល្បីតែ១០រូបមានដូចជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម,លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីក កំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រី មិនបានធ្វើឲ្យបងប្អូនយើង ខកបំណងឡើយ គឺបានច្រៀងរាំលេងជាមួយបងប្អូនយ៉ាងសប្បាយរីករាយនិងបង្ហាញភាពស្និទ្ធស្នាលបំផុត។
ទន្ទឹមគ្នានោះផងដែរលោកឧកញ៉ា សន្យាថា នឹងបន្តបញ្ជូនតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដើម្បីបម្រើអារម្មណ៍បងប្អូន ជាបន្តបន្ទាប់ទៀត៕