ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើត «គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ្រ ហើយ
- 2019-04-23 09:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើត «គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ្រ ហើយ
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត «គណបក្សខ្មែរអភិរក្សនិយម» ហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ។ នេះបើតាមលិខិតជូនដំណឹងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់លោក រៀល ខេមរិន្រ្ទ ដែលជាស្ថាបនិកនៃគណបក្សនេះ។
គណបក្សនេះមានអក្សរកាត់ គ.ខ.អ មានទីតាំងក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមរំលឹកថា មុនដាក់ឈ្មោះ «គណបក្សខ្មែរអភិរក្សនិយម» លោក រៀល ខេមរិន្ទ្រ បានស្នើបង្កើតគណបក្សឈ្មោះ «គណបក្សចក្រភពខ្មែរ» ប៉ុន្តែត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានស្នើឱ្យលោក រៀល ខេមរិន្ទ្រ ប្តូរឈ្មោះចេញវិញ ដោយសារនេះគឺជាអតីតឈ្មោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។
លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានប្រមុខរដ្ឋស្តីទីត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ លោក រៀល ខេមរិន្ទ្រ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩៕