ប្រភេទ​អង្ករ​ដែល​ចិន យល់ព្រម​ទិញ​ពីកម្ពុជា ចំនួន​៤០ម៉ឺន​តោន

  • 2019-04-25 02:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន បាន​យល់​ព្រមទិញ​អង្ករផ្កាម្លិះ អង្ករ​ក្រអូប អង្ករស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ​២០១៩ រហូត​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩។

ការយល់ព្រម​នេះ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​តាមយៈ​ក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែល​ជាសេនាធិការ បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ លើ​ការ​រៀបចំ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

ជាលទ្ធផល​ ភាគី​ទាំង២ បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​អនុស្សារណៈ ដើម្បី​ចុះ​ហត្ថលេខា​នៅ​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវលើកទី២ ដែលនាំដោយ​សម្តេច ហ៊ុន សែន នៅក្នុងប៉េកាំង ប្រទេស​ចិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ។

-យន្តការអនុវត្ត៖ អនុស្សារណៈ​នេះ នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​គូភាគី​ទាំង២ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៨ ស្តីពីការ​ចូលអង្ករ​ចំនួន ៣០ម៉ឺនតោន។

-យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច៖ គូភាគី នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម ដើម្បី​តាមដាន​ការ​អនុវត្ត​អនុស្សរណៈ​រៀងរាលត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​នានា ដែល​អាចកើតឡើង​ជាយថាហេតុ អំឡុងពេល​អនុវត្ត​អនុវត្ត​អនុស្សរណៈ​នៃការ​យោគយល់​គ្នានេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;