ក្រុមហ៊ុនចិន ប្រាប់សម្តេច ហ៊ុន សែនថា ការរកស៊ីផ្លូវដែក មិនចំណេញទេ
- 2019-04-29 01:52:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិន ប្រាប់សម្តេច ហ៊ុន សែនថា ការរកស៊ីផ្លូវដែក មិនចំណេញទេ
ចន្លោះមិនឃើញ
លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន បាននិយាយថា ការរកស៊ីផ្លូវដែកមិនចំណេញនោះទេ ក៏ប៉ុន្តែលោកមានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយជាតិកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសកម្ពុជា។ លោកថ្លែងដូច្នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៉េកាំង ប្រទេសចិន។
ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិន មកសហការជាមួយនឹងក្រុមហ៊ុន រ៉ួយាល់ រេលវេ ដើម្បីឱ្យការដឹកជញ្ជូនផ្លូវដែកកមក្ពុជា កាន់តែមានប្រសិទ្ធភាព ពោលគឺសម្តេចបានជំរុញឲ្យភាគីកម្ពុជា និងចិន ធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការដំណើរការរថភ្លើង៕