ស្ថិតិនេះ បង្ហាញថា De Gea ពិតជាអន់មែនទែន រដូវកាលនេះ
- 2019-04-30 03:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិនេះ បង្ហាញថា De Gea ពិតជាអន់មែនទែន រដូវកាលនេះ
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United កំពុងជួបរដូវកាលដ៏សែនយ៉ាប់ នៅ English Premier League។ កាលពីរដូវកាលមុន អ្នកចាំទីអេស្ប៉ាញរូបនេះ ទទួលបាន Clean sheet (រក្សាសំណាញ់ទីមិនឲ្យគេស៊ុតចូល) ច្រើនជាងគេ ពោលគឺចំនួន ១៨ដង ប៉ុន្តែរដូវកាលនេះ គឺផ្ទុយស្រឡះតែម្ដង។
បើគិតតែការប្រកួតក្នុងដី Man Utd មាន clean sheet តិចជាងគេទាំងអស់ គឺតែ ២ប្រកួតប៉ុណ្ណោះ។ សូម្បីតែក្រុម Huddersfield ដែលត្រូវកាត់ចេញ ក៏មាន clean sheet ក្នុងដី ច្រើនជាង Man Utd ដែរ (៣ដង)។
ចង់ដឹងច្បាស់ សូមមើលតារាងខាងក្រោមនេះ៖