រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ប្រាប់​ឱ្យផ្អាកផ្សាយ​គ្រឿងស្រវឹង​ នៅថ្ងៃ​បុណ្យ​ព្រះពុទ្ធសាសនា​​ចំនួន២

  • 2019-05-02 06:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​ណែនាំ​ប្រព័ន្ធផ្សព្វផ្សាយ​តាមរយៈ​លិខិតមួយ​ចុះកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៩ ឱ្យ​ផ្អាក​ការ​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង នៅថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា និង​មាឃបូជា ជារៀងរាល់ឆ្នាំ ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែលជាសាសនា​របស់រដ្ឋ។

ក្នុងលិខិតនេះ បាន​រៀបរាប់​ថា ជារៀងរាល់ឆ្នាំ នៅកម្ពុជាតែប្រារព្ធ​ពិធីបុណ្យ​វិសាខ​បូជា និង​មាឃ​បូជា ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ថា ជាថ្ងៃ​បុណ្យជាតិ។ បុណ្យវិសាខ​បូជា ធ្វើឡើង​ដើម្បី​រំលឹកដល់​ព្រឹត្តិការណ៍​ពិសេស​ចំនួន៣ ទាក់ទង​នឹង​ព្រះសម្មាសម្ពុទ្ធ​ប្រសូត ត្រាស់ដឹង និង​ការ​ចូល​និព្វាន​ក្នុងថ្ងៃ១៥កើត ពេញ​ពូណ៌មី ខែវិសាខ។ ចំណែក​ពិធី​បុណ្យមាឃ​បូជា ប្រារព្ធ​ធ្វើឡើង​ក្នុង​ន័យ​រំលឹក​ដល់ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់ប្រកាស​បង្កើត​ព្រះពុទ្ធ​សាសនា​ក្នុងលោក នៅ​ប្រទេស​ឥណ្ឌា កាលពី​៥៨៨ឆ្នាំមុនគ.ស នាថ្ងៃទី១៥កើត ខែមាឃ ក្រោយ​ពីការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន៩ខែគត់។

សូមជម្រាប​ថា ពិធី​បុណ្យ​វិសាខបូជា នៅឆ្នាំនេះ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;