ទូរសព្ទ ៨ មាន 5G អាចនឹងចេញលក់មុនគេតម្លៃជាង ១០០០ ដុល្លារ
- 2019-05-03 02:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ ៨ មាន 5G អាចនឹងចេញលក់មុនគេតម្លៃជាង ១០០០ ដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីមានដំណឹងល្អទាក់ទងនឹងប្រព័ន្ធអ៊ីនធើណិត 5G រួចមក ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបាននឹងកំពុងអភិវឌ្ឍន៍សមត្ថភាពខ្លាំងក្នុងការបង្កើតឧបករណ៍ដែលគាំទ្រ 5G បាន។ តួយ៉ាងដូចស្មាតហ្វូនក្រុមហ៊ុន ៨ ខាងក្រោមនេះដែលមានដំណឹងថានឹងចេញមកទីផ្សារបានមុនគេ៖
១) ក្រុមហ៊ុន Samsung
២) ក្រុមហ៊ុន Huawei
Huawei Mate X
ស្មាតហ្វូន Huawei Mate X ក៏បានលេចចេញមុខមាត់រួចហើយដែរ មានអេក្រង់បត់ជា ២ ដែលមានលក់នៅបរទេសគឺចាប់ពី ២៥០០ ដុល្លារឡើងទៅ។
៣) ក្រុមហ៊ុន LG
ស្មាតហ្វូន LG V50 ThinQ 5G នៅមិនទាន់ចេញមុខទេ នៅតែជាព័ត៌មាននៅឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង នៅតែមានមហិច្ចតាចង់ផលិតស្មាតហ្វូន 5G មកលើទីផ្សារដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។
៤) ក្រុមហ៊ុន OnePlus
ស្មាតហ្វូន OnePlus 7 និង OnePlus 7 Pro នឹងបង្ហាញខ្លួននៅដំណាច់ខែឧសភាខាងមុខនេះ។ តាមការលេចចេញកន្លងមក OnePlus 7 Pro នឹងមានចែកចេញជា ៣ ប្រភេទគឺប្រភេទ RAM ទំហំ ៦ GB/អង្គផ្ទុក ១២៨ GB, ប្រភេទ RAM ទំហំ ៨ GB/អង្គផ្ទុក ២៥៦ GB និងប្រភេទ RAM ទំហំ ១២ GB/អង្គផ្ទុក ២៥៦ GB។ តម្លៃចាប់ផ្តើមពី ៩០០ ដុល្លារទៅ ១០០០ ដុល្លារ។
៥) ក្រុមហ៊ុន Xiaomi
ស្មាតហ្វូន Xiaomi Mi MIX 3 ជាទូរសព្ទដំបូងរបស់ខ្លួនដែលមាន 5G បានចេញមុខមករួចហើយ ក៏កំពុងត្រៀមប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃដែរ។
៦) ក្រុមហ៊ុន HTC
ត្បិតថាចំណែកទីផ្សារនៅតិចជាងគេធៀបនឹងក្រុមហ៊ុនផលិតទូរសព្ទផ្សេង ប៉ុន្តែ HTC នៅតែបន្តចេញទូរសព្ទ 5G របស់ខ្លួនដែលអាចជាម៉ូឌែល HTC Exodus 1 5G មកលើទីផ្សារឆាប់ៗនេះ
៧) ក្រុមហ៊ុន ZTE
ZTE បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការត្រៀមប្រកាសស្មាតហ្វូនដំណើរការដោយប្រព័ន្ធ 5G នាពាក់កណ្តាលឆ្នាំ ២០១៩ ដោយទំនងជាម៉ូឌែលនៃត្រកូល Axon និង Blade ជំនាន់ថ្មី។ ថ្មីៗនេះក៏ទើបនឹងបញ្ចេញ ZTE Axon 10 Pro 5G រួចមកហើយដែរ។
៨) ក្រុមហ៊ុន SONY
មួយរយៈកន្លងមកនេះ SONY បានបញ្ចេញស្មាតហ្វូនជាច្រើន។ ក្នុងនោះក៏មានដំណឹងពីស្មាតហ្វូនមានទាំង 5G ផងដែរដូចជា ម៉ូឌែល Sony Xperia 5G ដែលតាំងបង្ហាញក្នុងពិពរណ៍ MWC 2019។ គេក៏នឹងសង្ឃឹមថា SONY ចូលប្រឡូកទីផ្សារ 5G បាននៅក្នុងឆ្នាំ ២០១៩ នេះ៕