ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បង្ហាញខ្លួនជាមួយកងទ័ព បញ្ឈឺចិត្តមេបក្សប្រឆាំង
- 2019-05-03 08:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បង្ហាញខ្លួនជាមួយកងទ័ព បញ្ឈឺចិត្តមេបក្សប្រឆាំង
ចន្លោះមិនឃើញ
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានបង្ហាញខ្លួនជាសាធារណៈជាមួយរដ្ឋមន្រ្តីការពារជាតិ មេបញ្ជាការយោធា និងទាហានយ៉ាងច្រើន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។ ការបង្ហាញខ្លួនបែបនេះ ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងលោក Juan Guaido កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ បានអំពាវនាវឱ្យយោធាចូលរួមជាមួយខ្លួនផ្តួលរំលំរបបរដ្ឋាភិបាលបច្ចុប្បន្ន។
កាលពីថ្ងៃទី១ ខែឧសភា ក្រុមអ្នកគាំទ្រលោក Juan Guaido បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទម្លាក់លោក Maduro នៅកណ្តាលក្រុង Caracas ហើយបានប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បណ្តាលឱ្យមានអ្នករងបួសជាច្រើននាក់។
លោក Juan Guaido បានសារភាពនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា លោកមិនមានយោធាគ្រប់គ្រាន់ដើម្បីប្រកាសជ័យជម្នះក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោក Maduro ឡើយ។ ប៉ុន្តែលោកបានជំរុញឱ្យធ្វើបាតុកម្មផ្តួលរំលំ រហូតទាល់តែបានសម្រេច៕ រូបថត៖ CNN