វៀតណាម ក្លាយជាប្រទេសរងគ្រោះពី DDoS attacks ខ្ពស់បំផុតនៅអាស៊ីបាស៊ីហ្វិក
- 2019-05-04 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ក្លាយជាប្រទេសរងគ្រោះពី DDoS attacks ខ្ពស់បំផុតនៅអាស៊ីបាស៊ីហ្វិក
ចន្លោះមិនឃើញ
គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០១៩ មានករណីវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតនៅវៀតណាមចំនួន ៤៧៧០ ករណី។ ចំនួននេះធ្វើឲ្យវៀតណាមក្លាយជាប្រទេសរងគ្រោះតាម DDoS attacks ខ្ពស់ចំណាត់ថ្នាក់ទី ២ នៅអាស៊ីបាស៊ីហ្វិកនិងលេខ ៦ នៅលើពិភពលោក។
លោក Nguyen Huy Dung ជាប្រធានផ្នែកសុវត្ថិភាពអ៊ីនធើណិត បានឲ្យដឹងថា តារាងចំណាត់ថ្នាក់នេះ វៀតណាមនៅក្រោមចិនតែបន្តិចទេ។ ខណៈដែលប្រទេសជុំវិញពិភពលោកបន្ទាប់ពីចិន មានដូចជា សហរដ្ឋអាមេរិក បារាំង រុស្សី ប្រេស៊ីល និងទីក្រុងហុងកុង។ លោកបានបន្ថែមថា វៀតណាមទទួលរងគ្រោះពី DDoS attacks នៅជុំវិញពិភពលោកក្នុងត្រីមាស ១ កាលពីឆ្នាំ ២០១៨ មានចំនួនត្រឹម ៣,៥៣% ប៉ុណ្ណោះ បើធៀបនឹងចិនដែលមានចំនួនដល់ទៅ ៩,៥២% ឯណោះ។
បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៧ វៀតណាមជាប់ក្នុងបញ្ជីប្រទេសទាំង ១០ ដែលរងគ្រោះព្រោះការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតកម្រិតខ្ពស់ DDoS attacks។ លើសពីនេះទៀត ក៏ជាប់ក្នុងបញ្ជីប្រទេសរងគ្រោះច្រើនជាងគេពីមេរោគ botnet-assisted DDoS attacks ធ្វើឲ្យកុំព្យូទ័រច្រើនជាង ៦៣៧ ០០០ គ្រឿងត្រូវបាត់បង់ទិន្ននន័យសំខាន់ៗផងដែរ៕