លោក Leonardo និង​ក្លឹប​ភ្នំពេញ​ក្រោន ចែក​ផ្លូវ​គ្នាហើយ

  • 2019-05-07 06:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ប្រកាស​នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះថា ក្លឹប​និងលោក Leonardo Vitorino ដែល​ជាគ្រូបង្វឹក បាន​សម្រេច​ឯកភាព​គ្នា​បញ្ចប់​កុងត្រា​ជាផ្លូវការ​ហើយ។ ប៉ុន្តែ​ក្លឹបនេះ មិនបាន​បញ្ជាក់ពី​មូលហេតុ​នៃការបញ្ចប់​កុងត្រា​នេះឡើយ។

សូមរំលឹកថា លោក Leonardoត្រូវបាន​ក្លឹប​ភ្នំពេញ​ក្រោនតែងតាំងជាគ្រូបង្វឹក​កាលពីខែតុលា ឆ្នាំ​២០១៨។ គ្រូ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​ដឹកនាំ​ក្លឹប ក្នុងការ​ប្រកួត​ផ្លូវការ​ដែលសរុប​ទាំងអស់​មាន​ចំនួន ៧លើក (ការប្រកួត​ក្នុងពានរង្វាន់ Leo Pre-Season មួយ​លើក) ដោយ​ក្នុងនោះ​ប្រកួត​ឈ្នះ​ចំនួន ២លើក និង​ប្រកួតចាញ់ ៥លើក។

គួរ​ជម្រាប​ថា គិតត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា ក្លឹប​ភ្នំពេញ​ក្រោន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ មាន ៦ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;