ថៃចង់យកច្បាប់ចរាចរណ៍តឹងរ៉ឹងរបស់ជប៉ុន អនុវត្តក្នុងប្រទេសខ្លួន
- 2019-05-07 08:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចង់យកច្បាប់ចរាចរណ៍តឹងរ៉ឹងរបស់ជប៉ុន អនុវត្តក្នុងប្រទេសខ្លួន
ចន្លោះមិនឃើញ
ក្រសួងដឹកជញ្ជូនថៃ បានឲ្យដឹងនៅថ្ងៃអង្គារនេះ កំពុងធ្វើការសិក្សាថាគួរនាំយកការពិន័យដ៏តឹងរ៉ឹងនៃច្បាប់ចរាចរណ៍របស់ជប៉ុន យកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនដែរឬយ៉ាងណា។
Chirute Visalachitra លេខានៃក្រសួងដឹកជញ្ជូនថៃបាននិយាយថា ៖ "យើងបានសួរទៅកាន់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន អំពីការអនុវត្តម៉ូដែលច្បាប់ជប៉ុន ក្នុងប្រទេសថៃ។ ហេតុនេះយើងអាចដឹងថា គួរលើកកម្រិតវិន័យចរាចរណ៍កម្រិតណា”។
លេខារូបនេះបាននិយាយថាការកែប្រែនៃច្បាប់ដែលជះឥទ្ធិពលពីជប៉ុន អាចនឹងត្រូវបញ្ចូលលើវិសោធនកម្មបន្ទាប់ ក្នុងច្បាប់ចរាចរណ៍បច្ចុប្បន្ននេះ។ សំណើបែបនេះត្រូវការអនុម័តពីសភា មុនចូលជាធរមាន។
គួរដឹងថាច្បាប់ចរាចរណ៍របស់ថៃ ត្រូវបានចាត់ទុកថាជាច្បាប់ចរាចរណ៍តឹងរ៉ឹងមួយក្នុងពិភពលោក។ សុពលភាពប័ណ្ណបើកបរត្រូវបានភ្ជាប់ជាមួយពិន្ទុពិន័យ ដែលនឹងបានពិន្ទុប្រសិនបើរកឃើញថាអ្នកបើកបរល្មើសច្បាប់។ ឧទាហរណ៍ មានការបើកបរលើសល្បឿនមាន ៦ ពិន្ទុ, ការចតនៅតំបន់ហាមឃាត់មាន ៣ ពិន្ទុ និងការល្មើសភ្លើងក្រហមមាន ២ ពិន្ទុ។
ប័ណ្ណបើកបរអាចនឹងត្រូវព្យួររយៈពេល ១ ខែប្រសិនបើអ្នកបើកបរទទួលបាន ៦ ពិន្ទុ ហើយនឹងត្រូវដកហូតតែម្ដង ប្រសិនបាន ១៥ ពិន្ទុ។
ច្បាប់របស់ជប៉ុនក៏មានការដាក់ទោសធ្ងន់ធ្ងរទាក់ទងនឹងគ្រឿងស្រវឹងផងដែរ។ អ្នកបើកបរណាដែលមានកម្រិតជាតិអាល់កុល ០,១៥ មីលីក្រាម/មួយលីត្រ អាចត្រូវជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។ ក៏មានការដាក់ពន្ធនាគារសម្រាប់អ្នកដែលផ្ដល់រថយន្ត ទៅដល់អ្នកបើកបរដែលមានសេពជាតិស្រវឹង ឬ អ្នកដែលជិះក្នុងរថយន្ត បើកដោយអ្នកដែលសេពជាតិស្រវឹងផងដែរ៕