ភ្នំពេញក្រោន មានគ្រូបង្គោល​ ៨រូប ក្នុងរយៈពេល​ ១១ឆ្នាំ​ចុងក្រោយ

  • 2019-05-07 09:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ចែកផ្លូវ​ជាមួយគ្រូបង្វឹក Leonardo Vitorino ហើយ នាថ្ងៃទី៧ ខែឧសភានេះ។ បើគិត​ត្រឹម​រយៈពេល ១១ឆ្នាំ​ចុងក្រោយ ពោល​គឺ​ចាប់​ពីឆ្នាំ ២០០៨ មក ភ្នំពេញក្រោន មាន​គ្រូបង្គោល ៨រូបហើយ ដែល​សុទ្ធ​តែ​ជា​ជនជាតិ​បរទេសទាំងអស់។

គ្រូបង្គោល (head coach) ទាំង ៨រូបនោះ រួមមានដូចខាងក្រោម (រាប់តាមលំដាប់​ពីថ្មី ទៅចាស់)៖

  • លោក Leonardo Vitorino (ប្រេស៊ីល)៖ (ខែតុលា ២០១៨ ដល់ខែឧសភា ២០១៩)
លោក Leonardo Vitorino ក្នុង​សន្និសីទ​កាសែត​របស់​ភ្នំពេញក្រោន កាលពីខែតុលា ឆ្នាំ២០១៨
- **លោក Sean Sainsbury** (អង់គ្លេស)៖ ដឹកនាំ​ពីឆ្នាំ ២០១៧ ដល់ ២០១៨
លោក Sean Sainsbury អង្គុយរៀបយុទ្ធសាស្រ្ដ​ប្រកួត អំឡុង​ការ​ប្រកួត​រវាង​ភ្នំពេញក្រោន និងវេស្ទើន នៅលីគ​កំពូល​កម្ពុជា
  • លោក Oleg Starynskyi (អ៊ុយក្រែន)៖ ដឹកនាំ​ពីឆ្នាំ ២០១៦ ដល់ ២០១៧
លោក Oleg Starynskyi អំឡុង​ពេល​ហ្វឹកហាត់​កីឡាករ​ភ្នំពេញក្រោន
  • លោក Oriol Mahedano (អេស្ប៉ាញ)៖ ដឹកនាំក្នុងឆ្នាំ ២០១៦
លោក Oriol Mahedano ធ្លាប់ដឹកនាំ​ភ្នំពេញក្រោនរយៈពេលខ្លី កាលពីឆ្នាំ២០១៦។ បច្ចុប្បន្ន​លោក​ជា​គ្រូបង្គោល​ក្រុម​ Cambodian Tiger
  • លោក Sam Schweingruber (ស្វីស)៖ ដឹកនាំ​ពីឆ្នាំ ២០១២ ដល់ ២០១៦
លោក Sam Schweingruber ជាគ្រូបង្វឹក​ជោគជ័យបំផុតមួយរបស់ភ្នំពេញក្រោន។ លោក​បានជួយ​ឲ្យ​ភ្នំពេញក្រោន ឈ្នះ​ជើងឯក​លីគកំពូល​កម្ពុជា ២សម័យ (២០១៤, ២០១៥)
  • លោក David Booth (អង់គ្លេស)៖ ដឹកនាំ​ពីឆ្នាំ ២០១១ ដល់ ២០១២
លោក David Booth ក្នុង​ថ្ងៃ​តែងតាំង​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ភ្នំពេញក្រោន កាលពីឆ្នាំ២០១១ (រូបភាព៖ Andy Brouwer / Phnom Penh Crown FC)
  • លោក Bojan Hodak (​ក្រូអាត)៖ ដឹកនាំ​ពីឆ្នាំ ២០១០ ដល់ ២០១១
លោក Bojan Hodak (រូបភាព៖ Andy Brouwer / Phnom Penh Crown FC)
  • លោក Aphisit Im Amphai (ថៃ)៖ ដឹកនាំពីឆ្នាំ ២០០៨ ដល់ ២០១០
លោក Aphisit Im Amphai (ឆ្វេង) ពេលនៅ​ដឹកនាំ​ភ្នំពេញក្រោន (រូបភាព៖ Andy Brouwer/ Kingdom of Football)

សូមបញ្ជាក់ថា ភ្នំពេញក្រោន ធ្លាប់ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា ៦ដង ដែល​ក្នុង​នោះ​ ២ដង​ចុងក្រោយ ក្នុង​រដូវកាលឆ្នាំ ២០១៤ និងរដូវកាលឆ្នាំ ២០១៥ ជំនាន់​លោក Sam Schweingruber ដឹកនាំ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;