Suarez រិះគន់​ខ្សែ​ការពារ​ក្រុម​ខ្លួន​ថា​លេង​ដូច «កូនក្មេង» ដែល​ធ្វើឱ្យ Liverpool រក​បាន​គ្រាប់ទី៤

  • 2019-05-08 03:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez បាន​រិះគន់​ខ្សែការពារ​ក្រុម​របស់ខ្លួន​ថា លេងបាល់​ដូចជា​កូនក្មេង ដែល​ធ្វើឱ្យ Liverpool រកបាន​គ្រាប់បាល់​ទី៤ ទម្លាក់ Barcelona ចេញ​ពី UEFA Champions League ត្រឹម​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ។

ការ​ប្រកួតជើង​ទី២ នៅ​ទឹកដី Anfield ​ក្រុម​ម្ចាស់ផ្ទះ Liverpool បាន​វាយបក​បំបាក់​ក្រុម Barcelona ក្នុង​លទ្ធផល ៤-០ បន្ទាប់ពី​ជើងទី១ ចាញ់ ០-៣ នៅ​ទឹកដី Camp Nou។ ៤គ្រាប់​របស់​ហង្សក្រហម​នេះ ធ្វើបាន​ដោយ Divock Origi ២គ្រាប់​នៅនាទី ៧ និង ៧៩ និង Georginio Wijnaldum ២​គ្រាប់​នៅនាទី៥៤ និង ៥៦។ ចំពោះ​គ្រាប់ទី៤ គឺជា​ការប្រើល្បិច​មួយ​របស់ Arnold ដែល​ទាត់ចេញ​ពីជ្រុង ធ្វើឱ្យ​ខ្សែ​ការពារ Barca ខ្វះការ​ប្រុង​ប្រយ័ត្ន ក៏ត្រូវ Origiស៊ុតចូល​តែម្តង។

Suarez និយាយ​យ៉ាងដូច្នេះ​ថា៖ «វាមិន​អាច​ទៅ​រួចឡើយ ដែលក្នុង១នាទី យើងរបូត​ដល់ទៅ​២គ្រាប់។ ​សម្រាប់​គ្រាប់ទី៤របស់​ពួកគេ គឺយើង​មើល​ទៅលេង​ដូចជា​កូន​ក្មេង​អ៊ីចឹង»។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​រូបនេះ​បន្តថា៖ «វាគឺ​ជាពេលដែល​យើង​ត្រូវ​ធ្វើការ​រិះគន់​ខ្លួនឯង​ឱ្យបាន​ច្រើន នៅក្នុង​ក្រុម​របស់​យើង។ វាគឺ​ជាលើកទី២​ហើយ ដែល​រឿងនេះ​បាន​កើតឡើង។ យើងក៏​បាន​ត្រៀមខ្លួន​សម្រាប់​ការរិះគន់​ទាំងអស់។ យើង​មាន​ការឈឺចាប់​ខ្លាំងណាស់»៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;