ក្រសួងប្រៃសណីយ៖ 5G នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំទូលាយនៃអនាគតទីក្រុងឆ្លាតវៃ របស់កម្ពុជា
- 2019-05-08 04:20:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រៃសណីយ៖ 5G នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំទូលាយនៃអនាគតទីក្រុងឆ្លាតវៃ របស់កម្ពុជា
ចន្លោះមិនឃើញ
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ដូចបណ្តាសេវារដ្ឋាភិបាល និងសេវាឯកជនជាច្រើន បានប្រើប្រាស់ការទូទាត់ការចំណាយ និងដំណើរការទិន្នន័យតាមអនឡាញ ប្រទេសកម្ពុជា ក៏បានផ្លាស់ប្តូរជាបន្ទាន់ទៅក្នុងទីផ្សារអ្នកមានសម្រាប់បណ្តាញទូរគមនាគមន៍ជំនាន់ទី៥ (5G) ព្រោះ 5G នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំទូលាយ នៃអនាគតទីក្រុងឆ្លាតវៃ ពោរពេញទៅដោយលំនៅដ្ឋាន និងការិយាល័យឆ្លាតវៃ ដែលត្រូវបានតភ្ជាប់ជាមួយនឹងឧបករណ៍អុីនធឺណិត។
លោកបានបន្តទៀតថា យោងតាមស្មារតីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការដាក់ឱ្យប្រើប្រាស់មុនគេរួមគ្នានូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅពេលថ្មីៗនេះ ហើយប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រើប្រាស់ប្រព័ន្ធ 5G មុនគេ។
គូសបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន IDG ក្នុងការរៀបចំកិច្ចប្រជុំស្តីពី 5G & Fintech ប្រចាំឆ្នាំ២០១៩ ដោយគ្រោងធ្វើនៅថ្ងៃទី ២៧-២៨ ខែមិថុនា ឆ្នាំ២០១៩៕