ហ្វីលីពីន ត្រៀមដឹកសំរាម ៦៩កុងតឺន័រ ទៅកាណាដាវិញ ហើយថ្លៃដឹក គឺកាណាដា ជាអ្នកចេញលុយទៀត!
- 2019-05-08 08:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វីលីពីន ត្រៀមដឹកសំរាម ៦៩កុងតឺន័រ ទៅកាណាដាវិញ ហើយថ្លៃដឹក គឺកាណាដា ជាអ្នកចេញលុយទៀត!
ចន្លោះមិនឃើញ
ប្រទេសហ្វីលីពីន កំពុងត្រៀមបញ្ជូនសំរាមទៅប្រទេសកាណាវិញ នៅត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដោយកាណាដា បានយល់ព្រមទទួលសំរាមនេះ និងចំណាយលើថ្លៃដឹកនេះទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ Fox News កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
មន្រ្តីហ្វីលីពីន បាននិយាយថា ហ្វីលីពីនត្រៀមបញ្ជូនសំរាមចំនួនយ៉ាងហោចណាស់ ៦៩កុងតឺន័រដែលជារបស់ប្រទេសកាណាដា បានយកមកបោះចោលក្នុងប្រទេសអាស៊ាននេះ។
សំរាមជាង ១០០កុងតឺន័រ ដោយរួមមាន ដបប្លាស្ទីក, ថង់ កាសែត និងកន្ទោបជាដើមនោះ ត្រូវបានគេដឹងថា បានដឹកចេញពីកាណាដា ទៅហ្វីលីពីន ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៤។
កាលពីខែមេសាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានគំរាមធ្វើសង្គ្រាមនឹងកាណាដា ជុំវិញរឿងសំរាមនេះ។ «ពួកគេ (កាណាដា) គួរតែយកសំរាមទៅវិញ ឬខ្ញុំនឹងនឹងបញ្ជូនទៅវិញ ខ្ញុំនឹងចាក់សំរាមនៅទីនោះ»៕