Spurs វាយបក Ajax ដល់នាទីចុងក្រោយ ឡើងជួប Liverpool វគ្គផ្ដាច់ព្រ័ត្រ UCL
- 2019-05-09 00:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs វាយបក Ajax ដល់នាទីចុងក្រោយ ឡើងជួប Liverpool វគ្គផ្ដាច់ព្រ័ត្រ UCL
ចន្លោះមិនឃើញ
Tottenham Hotspur បានឡើងទៅជួបក្រុមអង់គ្លេសគ្នាឯង គឺ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយវាយបកយកឈ្នះ Ajax ៣-២ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យប់មិញនេះ។
នៅក្នុងការប្រកួតជើងទី២ Spurs ដែលចាញ់ Ajax ០-១ ក្នុងដីខ្លួនឯងកាលពីជើងទី១ នោះ ត្រូវ Ajax ស៊ុតបន្ថែម២គ្រាប់ទៀត ក្នុងតង់ទី១ ស៊ុតបញ្ចូលទីដោយ de Ligt (នាទី ៥) និង Ziyech (នាទី ៣៥)។ យ៉ាងណាក្ដី ក្នុង ៤៥នាទីនៃតង់ទី២ ក្រុមរបស់លោក Mauricio Pochettino បានវាយបកមិនគួរឲ្យជឿ ដោយអាចរកបាន ៣គ្រាប់ ដោយកីឡាករប្រេស៊ីល Lucas Moura (នាទី ៥៥, ៥៩ និង ៩០+៦)។
លទ្ធផលនេះ ធ្វើឲ្យ Spurs បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយគិតតាមរូបមន្ត Away goal (បូកគ្រាប់ចូលគ្នា ៣-៣ តែ Spurs ស៊ុតបាន ៣គ្រាប់នៅក្រៅដី)។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមអង់គ្លេស បានឡើងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ UCL បន្ទាប់ពី Man Utd និង Chelsea ឡើងប៉ះគ្នាកាលពីឆ្នាំ ២០០៨។
វគ្គផ្ដាច់ព្រ័ត្រ រវាង Liverpool និង Spurs នឹងធ្វើឡើងនៅទីក្រុងម៉ាឌ្រីត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖