ឡានវៀតណាមម៉ាស៊ីន ៨ បង្ហាញមុខសាធារណ ស្អាតមិនណយទេ
- 2019-05-09 02:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានវៀតណាមម៉ាស៊ីន ៨ បង្ហាញមុខសាធារណ ស្អាតមិនណយទេ
ចន្លោះមិនឃើញ
ក្រោយពីការរត់សាកល្បងរថយន្ត Fadil និងម៉ូតូអគ្គិសនីលើដងផ្លូវប្រទេសវៀតណាមរួចមក ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបន្តធ្វើព្យុះភ្លៀងនៅក្នុងប្រទេស ពេលដែលនាំយករថយន្ត VinFast Lux V8 ដាក់បង្ហាញនៅរោងចក្រក្នុងទីក្រុង Hai Phong។
រថយន្តនេះត្រូវបាននាំមកកាន់ប្រទេសវៀតណាម សម្រាប់ដាក់បង្ហាញក្នុងកម្មវិធីសម្ពោធរោងចក្រផលិតយានយន្ត VinFast នៅក្នុងខែមិថុនាខាងមុខនេះ។ រូបភាពដែលលេចចេញព្រោងព្រាតបានបង្ហាញថា VinFast Lux V8 នេះមានរូបរាងស្រដៀងនឹងរថយន្ត Lux V8 ដែលដាក់បង្ហាញនៅកម្មវិធី Geneva Motor Show កាលពីមីនាក្នុងប្រទេសស្វីស។
រថយន្ត Lux V8 នេះមានបំពាក់ប្រព័ន្ធម៉ាស៊ីនកម្លាំងខ្លាំង ដោយមានចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង គួបផ្សំនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ អាចបង្កើតកម្លាំងបាន ៤៥៥ សេះ។ រថយន្តនេះត្រូវបានគេដឹងថាអាចរត់ដល់ល្បឿន ៣០០ គ.ម/ម៉ ឯណោះ។
សម្រាប់ទីផ្សារវៀតណាម តម្លៃរបស់រថយន្ត VinFast មួយនេះមិនទាន់បានបង្ហាញនោះទេ។ យ៉ាងណាក្ដីជាមួយប្រព័ន្ធម៉ាស៊ីនខ្លាំង និងប្រណីតភាពខ្ពស់បែបនេះ គេរំពឹងថាតម្លៃរបស់វាអាចលើសតម្លៃ ២ ពាន់លានដុង (ប្រមាណ ៨៥ ៤៩៤ ដុល្លារ) របស់រថយន្ត VinFast Lux SA2.0៕
ចុចអាន៖