លុយអូស្ត្រាលីក្រដាស ៥០ ដុល្លារ ចំនួន ៤៦ លានសន្លឹក មានសរសេរពាក្យខុស
- 2019-05-09 08:58:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយអូស្ត្រាលីក្រដាស ៥០ ដុល្លារ ចំនួន ៤៦ លានសន្លឹក មានសរសេរពាក្យខុស
ចន្លោះមិនឃើញ
លុយអូស្ត្រាលីក្រដាស ៥០ ដុល្លារ ប្រមាណ ៤៦ លានសន្លឹក បានមានកំហុសបច្ចេកទេសគួរឲ្យអាម៉ាស់មួយ ដែលបានមើលរំលងដោយធនាគារកណ្ដាលរបស់ប្រទេសនេះ មុខបោះពុម្ពនិងដាក់ចរាចរណ៍លើទីផ្សារ។
កំហុសបច្ចេកទេសនេះត្រូវបានប្រទះឃើញនៅថ្ងៃព្រហស្បតិ៍នេះនៅពេលដែលអ្នកវិទ្យុ Triple M របស់អូស្ត្រាលី បានផ្ញើនូវរូបពង្រីកនៃក្រដាសប្រាក់ ៥០ ដុល្លារ ដែលមានបង្ហាញអំពីការសរសេរខុសនូវពាក្យ "resonsibility” រហូតដល់ ៣ ដង។
អ្នកនាំពាក្យរបស់ធនាគារកណ្ដាលអូស្ត្រាលី បានប្រកាសតាមរយៈអ៊ីមែលមួយថា បានដឹងអំពីបញ្ហានេះ ហើយកំហុសបច្ចេកទេសនេះនឹងត្រូវកែប្រែ សម្រាប់ការបោះពុម្ពនៅជុំក្រោយ។ ធនាគារកណ្ដាលអូស្ត្រាលីមិនបានឆ្លើយតបនោះទេ ថាក្រដាសប្រាក់ខុសបច្ចេកទេសនឹងត្រូវប្រមូលយកវិញឬយ៉ាងណានោះ។
គួរដឹងថាលុយក្រដាស ៥០ ដុល្លារស៊េរីថ្មីនេះ បានចរាចរណ៍លើទីផ្សារចាប់ពីខែតុលា ឆ្នាំ ២០១៨ ដែលមានបំពាក់មុខងារសុវត្ថិភាពថ្មី បង្កើតឡើងដើម្បីការពារការក្លែងបន្លំ៕